**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ជាង១ពាន់គ្រួសារ នៅស្រុកព្រៃនប់

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក អុី ធារិន ប្រធានគណៈកម្មាធិកា អនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិកាសាខា មន្ត្រីសាខា អនុសាខានិង អ្នកស្ម័គ្រចិត្ត រួមទាំងសប្បុរស បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ១.៣៥៤គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន ប្រធានអនុសាខាគណ:កម្មការធិការសាខាកាកបាទក្រហមស្រុកព្រៃនប់ បានធ្វើរបាយណ៍ស្តីពីខ្យល់កន្ទ្រាក់រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ និងថ្ងៃ១២ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឪ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន៦ មានចំនួន ១,៣៥៤ខ្នងផ្ទះ ក្នុងនោះរលំចំនួន ០៣ខ្នង និងរបើកដំបូលចំនួន ១.៣៥១ខ្នង បណ្តាលធ្វើឪ្យខូចខាតសង្កសីចំនួន ៧.២៦៤សន្លឹក ក្រៅពីការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ និងរលំផ្ទះដោយសារគ្រោះធម្មជាតិខាងលើ ក៏បណ្តាលឪ្យខូចខាតដំបូលប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អក់ និងដំបួលសាលារៀនចំនួន ៥ទីតាំងផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើការសំណេះ សំណាលអគុណសប្បុរសជនដែលបានចូលរួមនាពេលនេះ សូមចូលរួមសោកស្តាយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បាត់បង់ខូចខាតទ្រព្យសម្បត្តិ អំណោយទាំងនេះមិនអាចជួយបានមួយគ្រា មិនអាចជួយបានរហូតទេជាគោលការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ណែនាំជួយពុកម៉ែជួបការលំបាកណាមួយ នេះជាទឹកចិត្ត ស្មារតីនៃមាតាមនុស្សធម៌។

ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្ត សូមអរគុណអនុសាខាស្រុក ក៏ដូចសាខាខេត្ត យុវជនស្ម័គ្រចិត្ត អ្នកស្ម័គ្រចិត្តសាខាបានសហការគ្នារៀបចំជាអំណោយបានទាន់ពេលវេលាជាការងារមនុស្សធម៌មួយដែលយើងបានធ្វើការលះបង់គ្រប់បែបយ៉ាងសម្រាប់ជួយគ្នាក្នុងគ្រាក្រ ជួយគ្នាក្នុងគ្រាលំបាក ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីការលំបាក ជិតឬឆ្ងាយ មានព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះដោយមិនរុញរាឡើយ ជាគោលដៅរួមចំណែកជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តនូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះ គ្រួសាររងគ្រោះ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលមានជំងឺប្រចាំកាយជាដើម ហើយឯកឧត្តម ប្រធានសូមថ្លែងអំណរគុណដល់សប្បុរសជនតែងតែចូលរួមឧបត្ថម្ភដល់សាខាផងដែរ។

ក្នុងនោះលោក គាំ សុខុម នាយកសាខា បានផ្សព្វផ្សាយយុទ្ធសាស្រ្តដើម្បីធ្វើអោយមានសុខភាពល្អនិងអាយុវែងគឺ សូមបងប្អូនហាត់ប្រាណជារាងរាល់ថ្ងៃ ហូបបន្លែធម្មជាតិអោយបានច្រើន សូមបងប្អូនកាត់បន្ថយ អាហារមានសារធាតុខ្លាញ់ ផ្អែម ប្រៃ ជាពិសេសគ្រឿងស្រវឹងវាអាចធ្វើអោយបងប្អូនជួបប្រទៈនូវជំងឺផ្សេងៗ ហើយមន្រ្តីសាខាក៏បានផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងថ្ងៃនេះផងដែរ។

ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកប្រជាពលរដ្ឋរលំផ្ទះចំនួន ៣ខ្នង ទទួលបានតង់១ សម្ភារ:ផ្ទះបាយ១ឈុត និងថវិកា ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង