**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់

ឯកអគ្គរដ្ឋទូតចិន សន្យានឹងខិតខំកៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត   ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងថ្នាក់ដឹកនាំ អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងប្រតិភូអមដំណើរ ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ ដែលបានចូលជួបសម្តែងការគួរសមជាមួយនឹងត្រូវដឹកនាំខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម លេីកឡេីងថា ចិនជាស្ពានតភ្ជាប់ភាគីនៃប្រទេសទាំង២ កម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងលក្ខខណ្ឌវិជ្ជមានដល់កិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក។ តាមរយៈ ប្រទេសជាមិត្តដ៏ល្អតាំងពីដេីមរៀងមក សាធារណរដ្ឋប្រជាមានិតចិន ស្នេីសុំរដ្ឋាភិបាលព្រះរាជណាចក្រកម្ពុជា បន្តកិច្ចសហការឱ្យកាន់តែរឹងមាំបន្ថែមទៀត បង្ក្រាបរាល់បទល្មេីសឧក្រិដ្ឋកម្មជាពិសេសល្បែងអនអនឡាញ និងការឆបោកតាមអនឡាញ។ដែលបច្ចុប្បន្នប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា មានការសហការជាមួយគ្នា ក្នុងបង្ក្រាបក្រុមឧក្រិដ្ឋកម្ម តាមអនឡាញ ហេីយក៏បានគេចខ្លួនចូលមកប្រទេសកម្ពុជា ដែលទាមទារឱ្យភាគីប្រទេសទាំង២ រួមគ្នាសហការ គ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម អនឡាញនេះ។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម វ៉ាង វិនពីន ក៏បានសន្យា នឹងខិតខំកៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយស្ថិតក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលរដ្ឋាភិបាលបានកំណត់ និងជំរុញកំណើនភ្ញៀវទេសចរណ៍ចិន ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រេីន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន ដែលជាមិត្តដែកថែប តាំងពីយូរណាស់មកហេីយ។

ជាមួយគ្នានោះ ឯកឧត្ដម ក៏បានលើកឡើងពីសក្ដានុពលសេដ្ឋកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តក៏ដូចជា ប្រទេសកម្ពុជា។យោងតាមលក្ខណៈភូមិសាស្ត្របែបនេះ បានបង្កលក្ខណៈអំណោយផលដល់ចំណូលសេដ្ឋកិច្ចជាតិដ៏សំខាន់ក្នុងលំដាប់ជួរមុខ និងអំណោយផលដល់លំហូរចេញ-ចូល នៃវិស័យទេសចរណ៍ដ៏សំខាន់ និងអំណោយផលដល់អ្នកវិនិយោគលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ដ៏មានសក្តានុពល។ លក្ខណៈអំណោយផលនេះ បច្ចុប្បន្នមានជនបរទេសមិនមែនអន្តោប្រវេសន្ត កំពុងស្នាក់នៅប្រកបរបរធុរកិច្ចផ្សេងៗ ដូចជាបើកក្រុមហ៊ុនរោងចក្រ សណ្ឋាគារ កាស៊ីណូ លក់ទំនិញ ។ល។ មានសរុបប្រមាណចំនួន ១៦ ១៥២នាក់ ស្រី ៤០៨៦នាក់ មាន ៥៨សញ្ជាតិ ក្នុងនោះការស្នាក់នៅតាមរយៈប្រព័ន្ធ FPCS មាន ៧សញ្ជាតិ។

គូរំលឹកដែរថា រដ្ឋាភិបាលនៃសាធារណររដ្ឋប្រជាមានិតចិនដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រដល់កិច្ចដំណើរការ អភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយឡែកនៅខេត្តបន្ទាយមានជ័យ កន្លងទៅតាមរយៈការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជា មានិតចិនប្រចាំខេត្តសៀមរាប បានផ្តល់ជំនួយសម្ភារការិយាល័យដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាច្រេីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង