**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

មន្រ្តីរាជការនៅក្នុងឃុំ សង្កាត់សុទ្ធតែជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ!

ភ្នំពេញ៖ តើនរណាខ្លះ និងមន្រ្តីណាខ្លះ ដែលអាចចាត់ទុកបានថាជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអត្ថាធិប្បាយឱ្យដឹងថា តួអង្គដែលអាចចាត់ទុកជាទីពឹងពំនាក់ ឬជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ រួមមាន មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍និងមន្រ្តីនគរបាលឃុំ សង្កាត់ នាយកនិងលោកគ្រូ អ្នកគ្រូនៃសាលារៀនក្នុងឃុំ សង្កាត់ ប្រធាននិងមន្រ្តីសុខាភិបាលនៃប៉ុស្តិ៍ ឬមណ្ឌលសុខភាពឃុំ សង្កាត់ ព្រមទាំងព្រះចៅអធិការ ព្រះសង្ឃ និងអាចារ្យក្នុងឃុំ សង្កាត់ ជាដើម។

ហេតុអ្វីបានជាតួអង្គទាំងអស់នេះ ត្រូវបានចាត់ទុកជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ឱ្យដឹងថា ជារួម តួអង្គទាំងអស់នេះ មានភារកិច្ច និងកាតព្វកិច្ចអនុវត្តនិងប្រតិបត្តិដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានច្បាស់លាស់ហើយ ប៉ុន្តែជាស្មារតីនៃអ្នករាជការក្ដី អ្នកបួសក្ដី និងជាអ្នកចេះដឹងក្នុងមូលដ្ឋានក្ដី គឺពួកគាត់អាចធ្វើជាអ្នកប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋបានទៅតាមចំណេះជំនាញ បទពិសោធន៍ ឬការងារដែលពួកគាត់កំពុងប្រតិបត្តិ និងអនុវត្តជាក់ស្ដែង។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍បន្ថែម ថា ជាក់ស្ដែង ព្រះសង្ឃអាចផ្ដល់យោបល់ផ្សះផ្សារផ្លូវចិត្ត ឬរំងាប់ជម្លោះមួយចំនួនក្នុងមូលដ្ឋានបាន ចំណែកមេឃុំ ចៅសង្កាត់ ក៏ពលរដ្ឋអាចសុំយោបល់បាន ដូចជា ករណីមានគេទាក់ទងឱ្យកូន ឬសាច់ញាតិទៅធ្វើការទីជិតឆ្ងាយ ឬករណីមានគេមកទាក់ទងចង់ជួលផ្ទះ ឬរបស់របរផ្សេងៗ បើពួកគាត់យល់ថាមិនសូវទុកចិត្ត ឬខ្វះព័ត៌មានសម្រាប់ការពិចារណា មុននឹងសម្រេចចិត្ត លើបញ្ហាផ្សេងៗទៀត ដូចជាការខ្ចីប្រាក់ ឬការចងការប្រាក់ ឬការបបួលរកសុី ដែលអាចបង្កប់ដោយលក្ខខណ្ឌមិនស្មោះត្រង់ និងកេងចំណេញហួសហេតុជាដើម។
នៅមានករណីផ្សេងៗទៀតដែលលោកបណ្ឌិត ទូច សុឃៈ យល់ឃើញថា មន្រ្តីក្នុងមូលដ្ឋានអាចជាទីប្រឹក្សាពិគ្រោះយោបល់ជូនពលរដ្ឋបាន។

បើតាមលោកបណ្ឌិត ទូច សុឃៈ ប្រសិនបើប្រជាពលរដ្ឋ និងមន្រ្តីទាំងនោះ មានទំនាក់ទំនងជាមួយគ្នាបានល្អ ចេះសួរនាំ ចេះផ្ដល់ព័ត៌មាន និងផ្ដល់គំនិតដល់គ្នាបានសកម្ម ការណ៍នេះនឹងជួយកាត់បន្ថយ ព្រមទាំងបញ្ចៀសបាននូវបញ្ហាផ្សេងៗដែលជារឿយៗបង្កការលំបាក ឬគ្រោះថ្នាក់ដល់ពលរដ្ឋ ជាក់ស្ដែង គ្រួសារមួយអាចនឹងមិនជួបគ្រោះត្រូវគេយកសមាជិកណាម្នាក់ទៅជួញដូរក្រោមលេសនាំទៅធ្វើការ ប្រសិនបើគាត់បានទទួលយោបល់ពីមេឃុំ ឬមេប៉ុស្តិ៍ ឬអ្នកចេះដឹងណាផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង