**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្រោមអធិបតីភាពសម្តេចបវរធិបតី

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅភាគខាងត្បូងចំងាយ ៦៥គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលជាច្រើនដូចជា៖ លំនៅឋាន, ដាំដំណាំ និងចិញ្ចឹមសត្វ, អណ្តូងទឹក, អគ្គិសនី ទឹកស្អាត ពាងទឹក និងបង្គន់អនាម័យ, សាលារៀន និងមន្ទីរពេទ្យ, វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ផ្លូវ និងទំនប់អាងទឹក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី ។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា នៅឆ្នាំ ២០៥០ ។ ជាមួយនេះ, គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហររួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» តាមរយៈ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និង ចីរភាព ។

សូមជម្រាបថា មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្បទានសង្គមកិច្ច ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អតីតយុទ្ធជនចំនួន ៦២៨គ្រួសារ ដោយមានផ្តល់ជាដីលំនៅដ្ឋាន និងដីកសិកម្ម និងបានរៀបចំបង្កើតជាភូមិផ្លូវការ សាងសង់ផ្ទះនិងបង្គន់អនាម័យ កសាងផ្លូវជាច្រើនខ្សែ កែលម្អអាងស្ដុកទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ជីកអណ្ដូងទឹក កសាងវត្តអារាម ដើម្បីជាកន្លែងសម្រាប់គោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា សាងសង់សាលារៀន មណ្ឌលសុខភាព និងកសាងអគារស្នាក់នៅសម្រាប់បុគ្គលិកអប់រំ និងបុគ្គលិកសុខាភិបាល ព្រមទាំងដំឡើងអំពូលសូឡា និងតបណ្តាញអគ្គិសនី និងផ្ដល់ពូជសត្វ ពូជត្រី និងពូជដំណាំជាច្រើនមុខផងដែរ ក្រោមកិច្ចសហការយ៉ាងយកចិត្តទុកដាក់របស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអនុវត្តការងារសាងសង់ប្រព័ន្ធធារាសាស្រ្តមួយចំនួនដូចជា៖ នៅឆ្នាំ២០២២ បានសាងសង់ទំនប់អាងទឹកកងចុងដែលមានទំនប់ប្រវែង ២៥០ម៉ែត្រ សំណង់បង្ហៀរ១កន្លែងប្រវែង ៩២ម៉ែត្រ សំណង់ទ្វារទឹក១កន្លែង មានលទ្ធភាពស្ដុកទឹកបានប្រមាណ ៨៣ម៉ឺនម៉ែត្រគូប និងនៅឆ្នាំ២០២៣ បានសាងសង់ទំនប់អាងទឹកអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលមានទំនប់ប្រវែង ១៣០០ម៉ែត្រ សាងសង់សំណង់សិល្បការ្យចំនួន ៣កន្លែង មានសក្តានុពលអាចស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប និងជីកស្រះចំនួន ៤កន្លែង។ ទន្ទឹមនឹងនេះ បានធ្វើការសិក្សាទីតាំងថ្មីចំនួន ៣កន្លែងគឺ ទី១)ទំនប់លេខ៧ មានប្រវែង ២០០០ម៉ែត្រ សាងសង់សំណង់សិល្បការ្យចំនួន ៧កន្លែងរួមមាន សំណង់បង្ហៀរ ១កន្លែង សំណង់ទ្វារទឹក១ កន្លែង និងលូជ្រុង ៥កន្លែង ទី២)ទំនប់លេខ៥ សាងសង់ទំនប់ប្រវែង ១៥០០ម៉ែត្រ និងសំណង់សិល្បការ្យ ៣កន្លែង និងទី៣)ទំនប់លេខ១ សាងសង់ទំនប់ប្រវែង ១០០០ម៉ែត្រ សាងសង់សំណង់បង្ហៀរ១កន្លែង និងលូ ១កន្លែង៕

អត្ថបទដែលជាប់ទាក់ទង