**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រំលេចពីគំនិតផ្ដួចផ្ដើម និងសារៈសំខាន់ក្នុងការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

ស្របតាមយុទ្ធសាស្ត្រឌីជីថលសម្រាប់សាលារៀន (Digital Education Strategy for Schools) ដែលដាក់ចេញនូវបរិវត្តកម្មឌីជីថលទាំងបួន (School-Teacher-Director-Curriculum) ដែលត្រូវអនុវត្ត ប្រកបដោយភាពប្រទាក់ក្រឡាគ្នា នាយកដ្ឋានគោលនយោបាយរួមជាមួយនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ មានលំនាំ តាម EdTech Asia Summit ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលនេះជាព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ការអប់រំលើកទី១ និងធំបំផុត នៅកម្ពុជា មានសកម្មភាពចម្រុះ រួមមាន បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ វេទិកា ពិភាក្សានិងចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែល ប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថលដែលអ្នកចូលរួមទាំងអស់អាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹង ឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីគំនិតផ្ដួចផ្ដើម និងសារៈសំខាន់ក្នុងការរៀបចំបង្កើតនូវសន្និសីទ និងពិព័រណ៍អប់រំលើកទី១នេះ ក្នុងគោលដៅប្រមូលផ្ដុំសហគមន៍ដែលមកពីស្ថាប័នចម្រុះរួមមាន អ្នកបង្កើតគោលនយោបាយ អ្នកឯកទេសអប់រំ អ្នកឯកទេសព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ អ្នកដឹកនាំផ្នែកឧស្សាហកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញការចែករំលែក ចំណេះដឹង ការច្នៃប្រឌិត និងការសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសក្នុងការរួម បញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំ ដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មអប់រំតាមរយៈបច្ចេកវិទ្យា។

តាងនាមក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់ក្រុមការងាររៀបចំសន្និសីទ និងភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបានផ្លែផ្កាជាច្រើន និងសូមឱ្យបន្តសហការគ្នាឱ្យបានកាន់តែសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សន្និសីទនេះឱ្យដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក និងបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារត្រូវមានភាពជាម្ចាស់លើរាល់ដំណាក់កាលនៃកម្មវិធី ជាពិសេសសូមឱ្យរៀបចំជាការប្រកួតវីដេអូខ្លីស្តីពី ព្រឹត្តិការណ៍ពិព័រណ៍ EdTech រយៈពេល២ថ្ងៃនេះក្នុងចំណោមអ្នកចូលរួមឱ្យបានផុសផុល ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង