ឧត្តមសេនីយ៏ទោ ជ វណ្ណារិទ្ធ៖ នាយទាហាន នាយទាហានរង និងពលទាហានការិយាល័យទី៤ ទាំងអស់ត្រូវអនុវត្តឲ្យបានល្អ និវការប្តេជ្ញាចិត្តអនុវត្តន៍ភារកិច្ចតាមបទបញ្ជាបានប្រគល់ជូន
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារភស្តុភារឆ្នាំ២០២៤ និងទិសដៅការងារធានាភស្តុភារឆ្នាំ២០២៥ និងធ្វើការផ្សព្វផ្សាយផែនការយោធា សន្តិសុខឆ្នាំ២០២៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៏ទោ ជ វណ្ណារិទ្ធនាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានខិតខំបំពេញភារកិច្ចនាឆ្នាំ២០២៤កន្លងមកទទួលបានលទ្ធផលជោគជ័យគួរជាទីមូទនៈ។
ឧត្តមសេនីយ៏ទោ ជ វណ្ណារិទ្ធ បានជំរុញដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តអនុវត្តន៍ភារកិច្ចឆ្នាំ២០២៥ ឲ្យបានល្អទ្វេរឡើងបន្ថែមទៀត រួមទាំងការប្តេជ្ញាចិត្តខ្ពស់ទាំង ១៣ចំណុចរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង នៃកងយោធពលេខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន៕