អភិបាលខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យស្ថានភាពទឹកស្រោចស្រពស្រូវប្រាំង និងត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះ នៅក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ ស្រុករលាប្អៀរ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីត្រួតពិនិត្យស្ថានភាពទឹកស្រោចស្រពស្រូវប្រាំង និងត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះ នៅក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
ឯកឧត្ដមអភិបាលខេត្តបានណែនាំឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់តាមដានការងារបង្កបង្កើនផល ត្រៀមម៉ាស៊ីនបូមទឹក ប្រេង ដើម្បីបូមទឹកសង្គ្រោះ និងត្រៀមគ្រឿងចក្រជីកស្ដារប្រឡាយនាំទឹក៕