**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ របស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិកលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សាលើវឌ្ឍនភាពការងារគន្លងអប់រំ និងទទួលបានធាតុចូល ក្នុងការពង្រឹងយន្តការការងាររវាងអង្គភាពអនុវត្ត អ្នកសម្របសម្រួល និងលេខាធិការដ្ឋាន ក៏ដូចជាវេទិកាក្នុងការពិភាក្សាលើវឌ្ឍនភាពការងារអាទិភាពដែលនូវសេសសល់ទាំង០៤ ដោយអ្នកសម្របសម្រួល និងមានការបំពេញបន្ថែមដោយតំណាងអង្គភាពអនុវត្ត រួមមាន៖ (១) វឌ្ឍនភាពប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (២) វឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (៣) វឌ្ឍនភាពការសម្របសម្រួលគម្រោង (៤) វឌ្ឍនភាពនៃវិធានការឆ្លើយតបនឹងតេស្តអន្តរជាតិ ជាពិសេស ការដាក់បញ្ចូលការងារ “សាលារៀនឌីជីថលកម្ពុជា” ដែលជាអាទិភាពថ្មីបន្ថែមទៀត។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ និងបទបង្ហាញពីវឌ្ឍនភាពនៃការងារវិស័យអប់រំរបស់អ្នកសម្របសម្រួល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធនាពេលកន្លងមក ព្រមទាំងបានស្នើឱ្យក្រុមការងារទទួលបន្ទុកផ្ទាល់ បន្ថែមការយកចិត្តទុកដាក់ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ចំណាយថវិកាឱ្យចំគោលដៅ និងត្រូវមានប្រព័ន្ធរបាយការណ៍វឌ្ឍនភាពការងារឱ្យបានទៀងទាត់ ដោយរៀបចំតួលេខ និងទិន្នន័យឱ្យបានល្អិតល្អន់បន្ទាប់ពីធ្វើការវិភាគ ជាពិសេសត្រូវបន្តធ្វើការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ពង្រឹងការសហការជាប្រព័ន្ធ និងធ្វើបច្ចុប្បន្នភាពការបែងចែកការងារអាទិភាព កែសម្រួលសមាសភាពអ្នកទទួលខុសត្រូវនិងអ្នកសម្របសម្រួល ដើម្បីធានាបានប្រសិទ្ធភាពបន្ថែមលើការងារសម្របសម្រួលពិនិត្យតាមដានវឌ្ឍនភាព បញ្ហាប្រឈម យន្តការឆ្លើយតប ផ្សព្វផ្សាយព័ត៌មាន និងធានាបាននូវនិរន្តភាពរបស់វិស័យអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ដែរថា លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ ត្រូវបានបង្តើតឡើងក្នុងគោលបំណងផ្តល់ការទទួលភារកិច្ច និងការទទួលខុសត្រូវ ជំរុញតាមដាន និងពង្រឹងការងារអង្គភាពក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាដើម្បីធ្វើការបណ្តុះបណ្ដាលដល់មន្ត្រីជាន់ខ្ពស់នូវការងារគ្រប់គ្រងការងារអប់រំ ដើម្បីអាចដឹងរឿងគ្រប់ជ្រុងជ្រោយ និងអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង