**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពលនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។ បន្ថែមលើសនេះ, សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង