**ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជាមិនចង់មានសង្គ្រាម ជាមួយប្រទេសណាទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជានឹងតបតដោយមិនញញើតនោះឡើយ**នាយករដ្ឋមន្ត្រី៖ សារសន្តិភាព ត្រូវនិយាយឱ្យជាប់ និយាយរហូតពួកប្រឆាំងនឹងសន្តិភាព ដេកក៏យល់សប្ដិឃើញសន្តិភាពដែរ**សម្ដេចបវរធិបតី គ្រោងនឹងដាក់ឲ្យមានធុរជន ក្នុងវិស័យឯកជនដែលមានបទពិសោធន៍ ដើម្បីធ្វើជាទីប្រឹក្សាផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ចំពោះគោរមវន្តឧកញ៉ា**សម្តេចធិបតី៖ ឆ្នាំ២០២៤ ជាឆ្នាំដែលកម្ពុជា បំបែកឯតទគ្គកម្ម ក្នុងការអនុម័តគម្រោងវិនិយោគ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារ**សម្តេចធិបតី៖ វិស័យឯកជននៅតែជាកត្តាសំខាន់ក្នុង ការជំរុញសេដ្ឋកិច្ច និងការងារនៅកម្ពុជា**សម្ដេចធិបតី៖ ការរៀបចំឲ្យមានគោរមងារឧកញ៉ា នាឆ្នាំ១៩៩៥ នៅកម្ពុជាឡើងវិញ គឺដើម្បីបង្កលក្ខណៈដល់សប្បុរសជនមានឱកាសចូលរួមអភិវឌ្ឍជាតិ**រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស ប្រជាធិបតេយ្យទាំងប្រាំពីរ ថ្កោលទោសសកម្មភាព ដែនសមុទ្ររបស់ចិន**រដ្ឋមន្ត្រីការបរទេសជប៉ុន ប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ថា ការដាក់ពន្ធ លើការនាំចូលដែក និងអាលុយមីញ៉ូម ដោយលោក ត្រាំ ជារឿងគួរឱ្យសោកស្តាយ**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែមានការចូលរួមពីសមាគមឧកញ៉ា នៅគ្រប់ស្ថានភាពទាំងអស់**ប្រធានាធិបតីរុស្ស៊ី គាំទ្រ ចំពោះបទឈប់បាញ់ ដែលមានសក្តានុពល រយៈពេល ៣០ថ្ងៃ នៅក្នុងជម្លោះអ៊ុយក្រែន**យន្តហោះដឹក​អ្នកដំណើរ ក្រុមហ៊ុន American Airlines ១គ្រឿង បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver**ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា បញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់អាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ**អតីតប្រធានាធិបតីហ្វីលីពីន គំរាមឧត្តមសេនីយ៍ម្នាក់ថា «អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ»**លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន**លោក ត្រាំ ប្រាប់អគ្គលេខាធិការ NATO ថា ការគ្រប់គ្រងលើដែនដី Greenland ដោយអាមេរិក ជារឿងចាំបាច់ ដើម្បីពង្រឹងសន្តិសុខអន្តរជាតិ**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវគោរព និងទទួលយកការសម្រេចចិត្ត មុនការសម្រេចរបស់តុលាការធម្មនុញ្ញ លើការចោទប្រកាន់លោក យូន ស៊ុកយ៉ុល**វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ**រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា**អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការ ICC

ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន នៅក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា អបអរឆ្នាំថ្មីប្រពៃណីចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិន។

ឯកឧត្តម បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

ឯកឧត្តម បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។

ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យភារកិច្ចឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ៕

អត្ថបទដែលជាប់ទាក់ទង