ឯកឧត្តម ម៉ក់ ជីតូ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខេធិការ អគ្គលេខាធិការ អគ្គនាយករង អគ្គស្នងការរង អភិបាលរងខេត្ត ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន មិនថាផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី បានជាច្រើននាពេលកន្លងមកនេះ។ ឯកឧត្តម ក៏បានជំរុញបន្ថែមឱ្យ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា ទាំងអស់ត្រូវចេះសហការគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមតំបន់ ភូមិសាស្រ្តរបស់ខ្លួន និងត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ តាមបណ្ដាក្លឹបកំសាន្ត អំពីបទល្មើសគ្រឿងញៀន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឱ្យបានល្អប្រសើរបន្ថែមទៀត ៕