**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារ SDC និងប្រធានបេសកកម្ម នៃអង្គការ IOM ប្រចាំកម្ពុជា**ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ**សាធារណរដ្ឋស៊ីប និងកម្ពុជា ប្តេជ្ញាពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក**មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល**អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»**១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់**ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន**រដ្ឋមន្ត្រីសុខាភិបាល៖ «សុខភាពពិតជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តុល្យភាពសង្គម ព្រមទាំងរួមចំណែកកសាងនិងរក្សាសន្តិភាព ស្ថេរភាពនយោបាលជាតិ»**ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោយសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក**កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន**ស្វែងយល់ពីប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ និងការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល!

អភិបាលខេត្តតាកែវ ចុះពិនិត្យការដោះស្រាយទឹកជូនប្រជាកសិករនៅស្រុកបាទី ដែលរងការខ្វះខាតទឹកបូមបញ្ចូលស្រែ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យដំណើរការដោះស្រាយករណីខ្វះខាតទឹកស្រោចស្រពដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៤ពាន់ហិកតានៅឃុំចំនួន៦ ក្នុងស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសចុះពិនឹត្យការដោះស្រាយទឹកជូនបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តតាកែវ បានជួបជាមួយបងប្អូនប្រជាកសិករដែលខ្វះខាទទឹកបូមបញ្ចូលស្រែប្រាំង ដោយ ឯកឧត្តមភិបាលខេត្ត បានលើកឡើងពីការយកចឹត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាកសិករ ហើយករណីប្រជាកសិករនៅស្រុកបាទីខ្វះខាតទឹកបូបបញ្ចូលស្រែនេះ គ្រាន់តែទទួលដំណឹងភ្លាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាអោយរដ្ឋមន្រ្តីពាក់ព័ន្ធ ចុះមកដោះស្រាយជូនបងប្អូនប្រជាកសិករបានទាន់ពេលវេលា។

បើយោងតាមលោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ ការបូមទឹកពីបឹងទន្លេបាទីចូលប្រឡាយហនុមាន ដែលមានប្រវែងប្រមាណ១៨គីឡូម៉ែត្រ សម្រេចបានប្រមាណជាង១០ភាគរយហើយ ហើយនៅនៅក្នុងរយៈពេលមួយសប្ដាហ៍ ទឹកនឹងពេញប្រឡាយដែលអាចអោយបងប្អូនប្រជាកសិករបូមបញ្ចូលស្រែសង្រ្គោះស្រូវរដូវប្រាំងរបស់ពួកគាត់បាន។

លោកពូ មឿន ខឿន ប្រជាពលរដ្ឋនៅក្នុងឃុំកណ្ដឹងស្រុកបាទី ដែលមានស្រូវរដូវប្រាំងប្រមាណជាង ៣ហិកតាបានសម្ដែងក្ដីសប្បាយរីករាយដែលរាជរដ្ឋាភិបាលនិងអាជ្ញាធបានចុះមកដោះស្រាយជូនបងប្អូនប្រជាកសិករបានទាន់ពេលវេលានិងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយប្រជាកសិករបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង