**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្រ្តី ឈាង រ៉ា ស្នើបង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិត ជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន។

គោលបំណងនៃជំនួបនេះ គឺដើម្បីជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program តាំងពីបង្កើតមកមានរយៈពេល ២២ឆ្នាំហើយ បានបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាមន្ត្រីរាជការ ចំនួន ២៥រូប ក្នុងនោះវិស័យសុខាភិបាល មានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំលើការងារនេះជាបន្ត។

លោកស្រីសាស្រ្តាចារ្យ បានជម្រាបជូនថា លើកនេះខ្ញុំបានទៅទស្សនាមន្ទីពេទ្យចំនួនពីរ ខ្ញុំមានក្តីរំភើបជាពន់ពេកដោយ “ខ្ញុំកត់សំគាល់ថាវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល បើប្រៀបធៀបទៅនឹងមុនពេលរីករាតត្បាតនៃជំងឺកូវីដ-១៩” ជាអនេក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថា វឌ្ឍនភាពវិស័យសុខាភិបាល ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងគាំទ្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ ដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាពិសេសមន្ត្រីក្រសួងសុខាភិបាល និងបានលើកជាសំណូមពរសម្រាប់កម្មវិធីនាពេលអនាគត សូមពិចារណាក្នុងការបង្កើនចំនួននិស្សិតដែលត្រូវបណ្តុះបណ្តាល ជាពិសេសវគ្គបណ្តុះបណ្តាលបណ្ឌិត (PHD) ដើម្បីពង្រាយមន្ត្រីដែលបានសិក្សាផ្នែកសុខភាពសាធារណៈ ព្រមទាំងបានទទួលវប្បធម៌ ដ៏ល្អរបស់ជនជាតិជប៉ុន ទៅកាន់មន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។

លោកស្រីសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តសាកលវិទ្យាល័យ និងកោតសរសើរវប្បធម៌របស់ជប៉ុន ជាមួយគ្នានេះ លោកស្រីសាស្រ្តាចារ្យ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមតាមរយៈកម្មវិធី Young Leaders’ Program តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង