**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់

អភិបាលខេត្តបន្ទាយមានជ័យ៖ គ្រប់សាសនាសុទ្ធតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល

ភ្នំពេញ៖ ឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ជាការពិតណាស់ថា គ្រប់សាសនា សុទ្ធសឹងតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាព បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ វត្តពោធិរតនៈសាមគ្គី(កោះស្នួល) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តបន្ទាយមានជ័យ ផ្តោតលើប្រធានបទសំខាន់ៗ ដើម្បីតាមដាន និងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារបច្ចុប្បន្នព្រមទាំងលើកទិសដៅការអនុវត្តបន្ត គាំទ្រលើប្រព័ន្ធសង្សាភិបាល ការប្រណិប័តន៍ ធម៌វិន័យ និងកិច្ចការព្រះពុទ្ធសាសនា លើឆាកអន្តរជាតិ និងពុទ្ធិកសិក្សា ដោយមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសលើចំណុចខ្លាំង និងចំណុចខ្សោយបញ្ហាប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា សកម្មភាពនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា កាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ។

នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ ថា សាសនាជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះជាអត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរបស់មនុស្ស នៅក្នុងសង្គមនីមួយៗធ្វើឱ្យផ្នត់គំនិត ឥរិយាបទ សកម្មភាពមនុស្សមានភាពសមរម្យ និងមានលក្ខណៈប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ។

ឯកឧត្ដម បន្តថា ការអប់រំតាមរយៈព្រះពុទ្ធសាសនា កាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកចម្រើនខាងសម្ភារៈ និង ស្មារតី ត្រូវតែមានតុល្យភាព និងល្បឿនស្មើគ្នា ហើយការស្វែងរកភាពមានបានខាងផ្នែកសម្ភារ: ត្រូវតែស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ សមធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ។ ដូច្នេះវាពិតជាមានភាពចាំបាច់ និងបន្ទាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់សង្គម ដើម្បីពន្យល់ឱ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការប្រតិបត្តិតាមធម៌វិន័យ ការគោរពច្បាប់ ការលើកកម្ពស់សុជីវធម៌ មនុស្សធម៌ សីលធម៌ និង គុណធម៌។

ឯកឧត្ដមបញ្ជាក់ថា ជាការពិតណាស់ថា គ្រប់សាសនា សុទ្ធសឹងតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល។មិនតែប៉ុណ្ណោះ ទ្រឹស្តីសាសនាក៏ជាបទដ្ឋាននៃគុណតម្លៃរួម ដើម្បីជួយឱ្យសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និង ការអភិវឌ្ឍ ហើយក៏ជាមាគ៌ា សម្រាប់អ្នកប្រតិបត្តិគ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រយោជន៍ ទាំងលោកនេះ និង លោកខាងមុខផងដែរ។

ក្នុងឱកាសនោះដែរដើម្បីឱ្យដំណើរការនៃការប្រារព្ធពិធីបានរលូន និងជួយសម្រួលដល់ការចំណាយលេីការរៀបចំចង្ហាន់ព្រះសង្ឃ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តក៏បាន ក៏បានចូលរួមបច្ច័យចំនួន៤លានរៀល ដើម្បីចាត់ចែងចង្ហាន់ ប្រគល់ជូនព្រះសង្ឃនៅក្នុងពិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង