**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា**ក្រសួងការពារជាតិតៃវ៉ាន់៖ យន្ដហោះយោធាចិន ៥៩គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានចាត់ទុកចិនជា «កម្លាំងអរិភាព ក្រៅ ប្រទេ ស»**ថៃយល់ព្រមកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមក៣០ថ្ងៃវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាជីវកម្មខុសច្បាប់**កងទ័ពស៊ីរី ប៉ះទង្គិចគ្នាជាមួយកងទ័ពលីបង់ និងក្រុមប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនភាគឦសាននៃប្រទេសលីបង់ពេញមួយយប់**ប្រធានអាជ្ញាធរទន្លេសាប៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការការពារបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែង**រដ្ឋមន្ត្រី ហួត ហាក់៖ ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ**អភិបាលខេត្តតាកែវ ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ទើបបើកដំណើរការថ្មី**ការវាយប្រហារតាមអាកាសរបស់អាមេរិកលើក្រុម Houthis ជាគំរូគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអន្តរាគមន៍យោធានៅមជ្ឈិមបូព៌ា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍភូមិគំរូគន្លឹះបន្ថែមទៀតឱ្យទទួលបានជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យគណៈប្រតិភូកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យោធាអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីៗលើរដ្ឋធានីដែលកាន់កាប់ដោយក្រុម Houthi របស់យេម៉ែន**លោក Zelensky និងលោក Macron ជជែកគ្នាតាមទូរស័ព្ទមុនការសន្ទនាជាមួយលោក Trump និងលោក Putin**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស

លោកតាធាក់ស៊ីក្លូ រងគ្រោះថ្នាក់ចរាចរណ៍ ថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ថវិកា ២០លានរៀល ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

ជាក់ស្តែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល រួមជាមួយភេសជ្ជៈ ផ្លែឈេីមួយចំនួនទៀត ជូនដល់លោកតា ម៉ែន សុខ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល និងចិញ្ចឹមជីវភាពបន្តទៅមុខទៀត។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះលោកតាដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវ បានគូសបញ្ជាក់ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលដែលបានដឹងដំណឹងនេះហេីយ លោកមានការព្រួយបារម្ភពីសុខទុក្ខរបស់លោកតា ចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយខាងមន្ទីរពេទ្យ ហេីយថ្ងៃនេះ លោកបានចាត់ឱ្យសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកគ្រឿងភេសជ្ជៈ ផ្លែឈេី និងថវិកា ជូនដល់លោកតា និងសូមឱ្យលោកតាឆាប់បានជាសះស្បេីយឡេីងវិញ មានសុខភាពល្អ និងអាយុយឺនយូរ។»

លោកតា ម៉ែន សុខ មានក្តីរំភេីបរីករាយឥតឧបមា ដោយទទួលបានការឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វេីឱ្យលោកតាមានភាពកក់ក្តៅ ក្តីសង្ឃឹម និងឈប់ប្រកបរបរធាក់ស៊ីក្លូដូចមុនទៀតហេីយ។

លោកតា សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន , សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាបតទៅ។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ជួបការលំបាក ដោយគ្មានការរេីសអេីង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬព័ណ៌សម្បុរអ្វីឡេីយ។

ជាក់ស្តែងចំពោះអ្នកប្រកបមុខរបរធាក់ស៊ីក្លូនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ម្តងរួចមកហេីយ៕

អត្ថបទដែលជាប់ទាក់ទង