ចាប់ពីថ្ងៃ២៦ វិច្ឆិកា ដល់ទី២៥ ធ្នូ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានរដ្ឋបាល បើកផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន ១៤.០០០ក្បាល
ភ្នំពេញ៖ យោងតាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែមករា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានបើកផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃសរុបចំនួន ១៤.០០០ក្បាល ក្នុងនោះខេត្តបន្ទាយមានជ័យចំនួន ៦.០០០ក្បាល ខេត្តឧត្តរមានជ័យ ចំនួន ៤.៥០០ក្បាល ខេត្តបាត់ដំបងចំនួន ៣.៥០០ក្បាល ។
ជាមួយគ្នានោះរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់សរុបចំនួន២៣.៥១៦ក្បាល ក្នុងនោះមាន៖ ខេត្តបាត់ដំបងចំនួន៤.១០៦ក្បាល ខេត្តបន្ទាយមានជ័យចំនួន ១២.៧៨០ក្បាល ខេត្តឧត្តរមានជ័យចំនួន ៤.១០៦ក្បាល ខេត្តប៉ៃលិនចំនួន ២.០៥៧ក្បាល និងខេត្តកោះកុងចំនួន ៤៦៧ក្បាល។
ចំណែកការបើកផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ឡាវ៖ គិតចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានបើកផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ ព្រំដែនកម្ពុជា-ឡាវ(ពុំមាន)
រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងប្រើប្រាស់ចំនួន ២៧ ក្បាល។
ចំពោះការបន្តសុពលភាពប័ណ្ណព្រំដែន៖ ដើម្បីជំរុញការអនុវត្តសេចក្តីសម្រេចលេខ ១៨៧ សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយ ព្រះរាជាណាចក្រថៃ អគ្គនាយកដ្ឋានរដ្ឋបាលបានតាមដានដំណើរការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា ថៃ នៅតាម ក្រុង ស្រុកនៃខេត្តជាប់ព្រំដែនកម្ពុជា ថៃ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយ មានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕