**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

រយៈពេល១ខែ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋជាង ៣០ម៉ឺនសេវា និងទទួលបានចំណូលជាង ៨០០លានរៀល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រយៈពេលមួយខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាសរុបចំនួន ៣៦២.៣២៣សេវាទៀតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៨០០លានរៀល។

ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនបានមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយដែលជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលតម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមបណ្ឌិតបានឱ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់ជូនប្រជាពលរដ្ឋជាង៣០ម៉ឺនសេវា ក្នុងនោះ រួមមាន ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាបានច្រើនជាងគេ គឺមានចំនួន ២០២.៧២៥សេវា (ស្មើនឹង៥៥,៩៥%) និងការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន១៤០.១០៣សេវា (ស្មើនឹង៣៨,៦៧%)។ ដោយឡែក ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យ កសិកម្ម បានផ្តល់សេវាចំនួន ១៦សេវា (ស្មើនឹង០,០១%) និងវិស័យដែលមិនបានផ្តល់សេវាគឺវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបរិស្ថាន។

ឯកឧត្តមបណ្ឌិត បានបន្តឱ្យដឹងទៀតថា ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យច្រក ចេញចូលតែមួយទទួលបានចំណូលសរុបចំនួន៨៣០.៦២២.៤៥០រៀល(ស្មើនឹង២០៧.៦៥៥,៦១ ដុល្លារអាម៉េរិក) ក្នុងនោះ បើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន២០០.៥៥៩.៥០០រៀល (ស្មើនឹង២៤,១៥%) បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ១៦៩.៥៩៥.០០០រៀល (ស្មើនឹង២០,៤២%) ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ៥០.០០០រៀល (ស្មើនឹង០,០១%) និងវិស័យដែលមិនទទួលបានចំណូលគឺ វិស័យពាណិជ្ជកម្ម វិស័យធម្មការ និងសាសនា និងវិស័យបរិស្ថាន ។

គួរបញ្ជាក់ជូនថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី។

ការផ្តល់សេវាតាមច្រកចេញចូលតែមួយនេះ អនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រសួង ស្ថាប័នថ្នាក់ជាតិបានផ្ទេរសិទ្ធិសម្រេចផ្ដល់សេវាជាង៨០០ប្រភេទ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវា និងជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺ “អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ”។

អត្ថបទដែលជាប់ទាក់ទង