ថៃបិទសាលារៀនចំនួន១៨៥កន្លែង ដើម្បីទប់ស្កាត់ផលប៉ះពាល់កំហាប់ភាគល្អិតនិចលក្នុងខ្យល់
បាងកក៖ រាជធានីបាងកករបស់ប្រទេសថៃ បានបិទសាលារៀនចំនួន១៨៥កន្លែង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមករានេះ ដើម្បីទប់ស្កាត់សិស្សានុសិស្ស និងមាតាបិតាពីការប៉ះពាល់កំហាប់ភាគល្អិតនិចលក្នុងខ្យល់ ឬ PM2.5។
សិស្សសាលានឹងត្រូវប្តូរទៅរៀនតាមប្រព័ន្ធអនឡាញ ជំនួយឱ្យការទៅថ្នាក់ផ្ទាល់។
សេចក្តីប្រកាសរបស់សាលារាជធានីបាងកក គឺមានគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់ពីភាគល្អិតនិចលក្នុងខ្យល់ ខណៈរាជធានីបាងកកជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមទីក្រុងធំៗដែលបំពុលបរិយាកាសខ្លាំងបំផុតក្នុងពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន IQAir៕