អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅស្រុកបាកាន ដែលទទួលរងនូវការកង្វះខាតទឹក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាកសិករចំនួន៩២៥ហិកតា នៅភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលទទួលរងនូវការកង្វះខាតទឹក ដោយពុំព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរ ទើបបានបណ្ដាលឱ្យមានការខូតខាត។
ក្រោយទទួលរងការខូចខាត ប្រជាកសិករផ្ទាល់បាននិយាយថា ការខូតខាតទាំងអស់នេះ គឺមកពីពួកគាត់ប្រឹងធ្វើតាមគ្នាមិនព្រមស្ដាប់ការណែនាំរបស់អាជ្ញាធរ ទើបទទួលលទ្ធផលបែបនេះ ហើយក៏បណ្ដាលមកពីទឹកឆ្នាំនេះមានការស្រកចុះលឿនផងដែរ៕