**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់

អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹកខេត្ត បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ។

ជាមួយគ្នានោះដែរ ឯកឧត្ដម អ៊ុំ រាត្រី បានជម្រុញដល់អាជ្ញាធរស្រុក-ក្រុង ធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ ដោយសង្កេតឃេីញថា ស្រុកមួយចំនួនអាចប្រឈម និងការប្រេីប្រាស់ទឹកនារដូវប្រាំង។

ជាវិធានការ ឯកឧត្ដម អភិបាល ខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរគ្រប់ស្រុក -ក្រុង ដែលមានអាង បឹង បួរ ប្រលាយ ធ្វេីការតាមស្តារទៅលទ្ធភាពដែលអាចធ្វេីទៅបាន ដេីម្បីទុកទឹកសម្រាប់ប្រេីប្រាស់នាឆ្នាំបន្ទាប់។

ក្នុងនោះដែរមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែប្រាំង សូមធ្វើទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស ចៀសវាងការប្រេីប្រាស់ថ្នាំពន្លឿនឱ្យស្រូវទុំមុនអាយុកាល ដែលវាធ្វេីឱ្យប៉ះពាល់ដល់គុណភាពស្រូវ និងសុខភាពរបស់ប្រជាពលរដ្ឋនៅពេលបរិភោគ។ ជាពិសេសបានណែនាំដល់ប្រជាកសិករ ត្រូវបង្កបង្កើនផលស្រូវដែលមានតម្រូវការទីផ្សារ ដូចជាស្រូវសែនក្រអូបជាដើម។

តាមរយៈនៃការចុះពិនិត្យជាក់ស្ដែង និងមានការវាយតម្លៃពីមន្ទីរជំនាញទាំងពីរ បានបញ្ជាក់ថា ស្រុកមង្គលបូរី មានការប៉ះពាល់នៅភូមិសាស្រ្ត ឃុំសឿ មានចំនួន២ទីតាំង ៖ ទីតាំង១-ស្រូវមានចំនួន១២០ហិកតា ដែលបានទុំបណ្ដើរៗ ថ្វីដ្បិតតែខ្វះទឹកប៉ុន្តែស្រូវទុំ ខូចខាតតិចតួច ជាលទ្ធផលតាមការវាយតម្លៃមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរទេ។,ចំណែកឯទីតាំងទី២ ស្រូវមានប្រមាណជាង២០០ហិកតា ដែលជាការដាំដុះលើកទីបីប្រចាំឆ្នាំ ដែលកំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្រោចស្រព ដោយសារទឹកតាមប្រឡាយ បឹងបួរបានពុំមានទឹកសម្រាប់ស្រោចស្រព។ បញ្ហាទាំងអស់នេះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួម និងមន្ទីរជំនាញកំពុងរកមធ្យោបាយសង្រ្គោះ ដោយនឹងរៀបចំបុកអណ្តូង ជាជំរេីសចុងក្រោយ ដើម្បីសង្រ្គោះស្រូវ និងដំណាក់កាលបន្ទាប់ នឹងធ្វើការស្តារបឹងមួយកន្លែងនៅចំណុចកណ្តាលស្រែសម្រាប់ធានាទឹកស្រោចស្រពនាឆ្នាំខាងមុខ។ ចំណែកស្រុកស្វាយចេក ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៨ មានចំនួន២៤៦៩ហិកតា ក្នុងនោះមានការខូចខាត៥ហិកតា នៅឃុំតាផូ ដោយសារនៅតំបន់ឆ្ងាយពីប្រភពទឹក។ ដោយឡែកស្រុកព្រះនេត្រព្រះ ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៩ មានចំនួន២២៧៣៩ហិកតា មានទឹកស្រោចស្រពគ្រប់គ្រាន់ពុំមានបញ្ហានោះទេ៕

អត្ថបទដែលជាប់ទាក់ទង