**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញករណីបុរសម្នាក់ បង្ហោះវិដេអូលើ Tiktok ចោទប្រកាន់នគរបាលចរាចរណ៍ស្ទូចរថយន្ត យកថវិកាពីម្ចាស់រថយន្ត នៅមុខសួនច្បារវត្តបុទុម

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីបុរសម្នាក់ដែលមានអាខោន Tiktok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ បានបង្ហោះវិដេអូចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ស្ទូចរថយន្ត យកថវិកាពីម្ចាស់រថយន្ត នៅមុខសួនច្បារវត្តបុទុម លើផ្លូវសុធារស ។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tiktok ពាក់ព័ន្ធបុរសម្នាក់ដែលមានអាខោន Tiktok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ បានបង្ហោះវីដេអូចោទមន្ត្រីនគរបាលចរាចរណ៍បានយកថវិកាពីម្ចាស់រថយន្ត ១គ្រឿង ដែលចតល្មើសផ្លាកសញ្ញាចរាចរណ៍ ហាមចត។ ជាមួយគ្នានេះដែរ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏បានធ្វើការស្រាវជ្រាវករណីនេះ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ ២រូប បំពេញការងារប្រើប្រាស់រថយន្តស្ទូច ពាក់ផ្លាកលេខ នប-៨០០៤ មកធ្វើការបំភ្លឺសួរនាំជុំវិញការចោទប្រកាន់ខាងលើ។ ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០ព្រឹក មន្ត្រីនគរបាលចរាចរណ៍ដែលបំពេញការងារប្រើប្រាស់រថយន្តស្ទូចខាងលើបានធ្វើការល្បាតរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណៈនោះបានឃើញរថយន្ត ១គ្រឿង ពណ៌ផ្ទៃមេឃ មិនចាំម៉ាក ចតទុកចោលនៅមុខសួនច្បារវត្តបុទុម លើផ្លូវសុធារស នៅកន្លែងផ្លាកសញ្ញាចរាចរណ៍ ហាមចត ពេលនោះមន្ត្រីនគរបាលចរាចរណ៍ ដែលបំពេញការងារក៏បានស៊ីរ៉ែនរកម្ចាស់រថយន្ត បន្ទាប់ពីឮសំឡេងស៊ីរ៉ែន ម្ចាស់រថយន្តមកដល់ជួបជាមួយមន្ត្រីនគរបាលចរាចរណ៍នៅកន្លែងរថយន្តចត ខណៈនោះមន្ត្រីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ឱ្យយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ។

បន្ទាប់ពីពន្យល់ណែនាំរួច ម្ចាស់រថយន្តបានទទួលស្គាល់កំហុស រួចបានបើករថយន្តចេញទៅ ដោយមន្ត្រីនគរបាលចរាចរណ៍មិនបានផាកពិន័យនោះទេ ចំណែកម្ចាស់អាខោន Tiktok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ ដែលថតបង្ហោះចោទប្រកាន់សមត្ថកិច្ច គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរកងកម្លាំងនគរបាលជាតិ សមត្ថកិច្ចស្នើឱ្យម្ចាស់អាខោន Tiktok ខាងលើ សូមកែសម្រួលការធ្វើអធិប្បាយខ្លឹមសារឱ្យមានការទទួលខុសត្រូវ ដើម្បីចៀសវាងកុំឱ្យមហាជនមានការយល់ច្រឡំ ៕

អត្ថបទដែលជាប់ទាក់ទង