**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ការលក់បរិក្ខាយោធារបស់អាមេរិក ទៅកាន់រដ្ឋាភិបាលបរទេស ក្នុងឆ្នាំ២០២៤ បានហក់ឡើង២៩ភាគរយ ដល់កំណត់ត្រា ដែលមានទឹកប្រាក់ចំនួន៣១៨.៧ពាន់លានដុល្លារ។ នេះបើតាមក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រ ខណៈបណ្តាប្រទេសនានា បានស្វែងរកក្នុងការបំពេញស្តុក ដែលបានបញ្ជូនទៅកាន់អ៊ុយក្រែនឡើងវិញ និងត្រៀមសម្រាប់ជម្លោះធំៗ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

តួលេខពីឆ្នាំចុងក្រោយរបស់រដ្ឋបាលលោក Biden បានបង្ហាញពីការរំពឹងទុក នៃការលក់កាន់តែខ្លាំង សម្រាប់ក្រុមហ៊ុនផលិតអាវុធអាមេរិក ដូចជា៖ Lockheed Martin, General Dynamics និងក្រុមហ៊ុន Northrop Grumman ដែលភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចំពេលមានការកើនឡើងអរស្ថិរភាពសកល។

អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី, លោក Donald Trump បានលើកឡើងថា ប្រទេសសម្ព័ន្ធមិត្ត គួរតែចំណាយបន្ថែមទៀត លើវិស័យការពារជាតិរបស់ខ្លួន។

លោក Trump ចង់ឱ្យសមាជិកដទៃនៃអង្គការ NATO ចំណាយ៥ភាគរយ នៃផលិតក្នុងស្រុកសរុបរបស់ខ្លួន លើវិស័យការពារជាតិ, ជាកំណើនយ៉ាងខ្លាំងមួយ ពីគោលដៅ២ភាគរយ នាពេលបច្ចុប្បន្ន។

អ្នកទទួលការងារការពារជាតិ កំពុងតានតឹងក្នុងការបំពេញតម្រូវការ ដែលមានការកើនឡើង ដោយសារការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ ក្រសួងការពារជាតិនានា នៅលើពិភពលោក បានតម្រង់ជួរគ្នា ដើម្បីដាក់ការបញ្ជាទិញ ដើម្បីបង្កើនស្កុកអាវុធរបស់ខ្លួន ខណៈសហរដ្ឋអាមេរិក កំពុងស្វែងរកការបំពេញឃ្លាំងអាវុធ និងអាវុធ ដែលបញ្ជូនទៅទីក្រុង Kyiv។

ការលក់ដែលបានអនុម័តក្នុងឆ្នាំ២០២៤ ក្នុងនោះរួមទាំង ការលក់យន្តហោះចម្បាំង F-16 តម្លៃ២៣ពាន់លានដុល្លារ ទៅកាន់តួកគី, ការលក់យន្តហោះ F-15 តម្លៃ១៨.៨ពាន់លានដុល្លារ ទៅកាន់អ៉ីស្រាអ៊ែល និងការលក់រថក្រោះ M1A2 Abrams តម្លៃ២.៥ពាន់លានដុល្លារ ទៅកាន់រូមានីផងដែរ។

មានមធ្យោបាយសំខាន់ចំនួន២ ដែលរដ្ឋាភិបាលបរទេស ទិញអាវុធពីក្រុមហ៊ុនអាមេរិក គឺការលក់ពាណិជ្ជកម្មដោយផ្ទាល់ ដែលចរចាជាមួយក្រុមហ៊ុន និងការលក់យោធាបរទេស ដែលរដ្ឋាភិបាល ជាធម្មតាទាក់ទងជាមួយមន្ត្រីក្រសួងការពារជាតិ នៅស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីរបស់ខ្លួន។ មធ្យោបាយទាំងពីរនេះ ទាមទារឱ្យមានការអនុម័ត ពីរដ្ឋាភិបាលអាមេរិក។

ការលក់យោធាដោយផ្ទាល់ ដោយបណ្តាក្រុមហ៊ុនអាមេរិក បានកើនឡើងដល់២០០.៨ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៤ ពី១៥៧.៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៣, ស្របពេលដែលការលក់ ដែលរៀបចំតាមរយៈរដ្ឋាភិបាលអាមេរិក បានកើនឡើងដល់១១៧.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ពី៨០.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។

អត្ថបទដែលជាប់ទាក់ទង