**យន្តហោះដឹក​អ្នកដំណើរ ក្រុមហ៊ុន American Airlines ១គ្រឿង បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver**ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា បញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់អាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ**អតីតប្រធានាធិបតីហ្វីលីពីន គំរាមឧត្តមសេនីយ៍ម្នាក់ថា «អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ»**លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន**លោក ត្រាំ ប្រាប់អគ្គលេខាធិការ NATO ថា ការគ្រប់គ្រងលើដែនដី Greenland ដោយអាមេរិក ជារឿងចាំបាច់ ដើម្បីពង្រឹងសន្តិសុខអន្តរជាតិ**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវគោរព និងទទួលយកការសម្រេចចិត្ត មុនការសម្រេចរបស់តុលាការធម្មនុញ្ញ លើការចោទប្រកាន់លោក យូន ស៊ុកយ៉ុល**វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ**រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា**អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការ ICC**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅចិន ចំនួន ៧៨ កន្លែង**បទវិភាគ៖ស្តាប់សំឡេងយុគសម័យដ៏ខ្លាំងរបស់ចិនក្នុងការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបតាមរយៈទិន្នន័យប្រហែល ៣ ភាគរយ**បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន**ឯកឧត្តម ខូយ រីដា គាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធនាការនានាដែលដាក់ចេញដោយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់**ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានកុំព្យូទ័រ ២០០គ្រឿង ពីក្រសួងប្រៃសណីយ៍ ដើម្បីអនុវត្តការងារឌីជីថល**រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ ៤គ្រួសារ នៅឃុំព្នៅទី២**អឺរ៉ុបប្រឆាំងនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក**អភិបាលខេត្តព្រះវិហារ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៧៨៥បណ្ណ ស្មើនឹង៥០៤គ្រួសារ**រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ការគាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអាមេរិក

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី២៦ ខែមករា បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់ កាលពី ថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម KCNA​ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើតេស្តបាញ់មីស៊ីល ជាមួយការចាត់ទុកថាវាជាការធ្វើតេស្ដបាញ់នូវប្រព័ន្ធអាវុធដ៏មាន សារៈសំខាន់បំផុតមួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានបញ្ជាក់ថាមីស៊ីលដែលត្រូវបានធ្វើតេស្ដខាងលើគឺជាប្រភេទមីស៊ីលគ្រូសបាញ់ចេញពីក្រោមទឹក ដើម្បី កម្ទេចគោលដៅនៅលើផ្ទៃដី។ មីស៊ីលនេះហោះបានចម្ងាយ ១៥០០គីឡូម៉ែត្រ និងក្នុងរយៈពេលចន្លោះពី ៧៥០៧វិនាទី ដល់ ៧៥១១វិនាទី មុននឹងធ្លាក់ចំគោលដៅដែល បានកំណត់។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃអាទិត្យនេះដែរ ​KCNA ក៏បាននិយាយដែរថាកូរ៉េខាងជើងនឹងបន្តប្រកាន់ជំហរប្រឆាំងនឹងសហរដ្ឋអាមេរិក យ៉ាងម៉ឺងម៉ាត់ ដរាបណា ទីក្រុងវ៉ាស៊ីនតោន បដិសេធអធិបតេយ្យរបស់កូរ៉េខាងជើង។

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន សាជាថ្មី ក្រោយមេដឹកនាំទាំង២ ធ្លាប់បង្កើតទំនាក់ទំនងមួយ កាលពីអាណត្តិទី១របស់លោក ត្រាំ។ 

អត្ថបទដែលជាប់ទាក់ទង