**ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ចំនួន ៤ចំនុច**គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់ឆ្នាំ២០២៥ បើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសសហគ្រាសដែលត្រូវទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”**អ.ដ.ក. សម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនិងកិច្ចសន្យាខ្ចីប្រាក់ដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅស្រុកឯកភ្នំ**ក្រសួងមហាផ្ទៃ នឹងបន្ដរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកស្អែក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១២ កុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អ”**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់ ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស**ក្រសួងការបរទេសប្រទេសអេហ្ស៉ីប និយាយថា អេហ្ស៉ីបគ្រោងនឹងបង្ហាញចក្ខុវិស័យគ្រប់ជ្រុងជ្រោយមួយ សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាតំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្រុមពិភាក្សាពាក់ព័ន្ធការអនុវត្តមុខងារនិងធនធាន ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំសម្របសម្រួលលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រទប់ស្កាត់អំពើហិង្សា**សេតវិមាន រារាំងអ្នកកាសែតម្នាក់មកពី AP មិនឱ្យចូលយកព័ត៌មាន ទាក់ទងនឹងឈូងសមុទ្រម៉ិកស៉ិក ដែលលោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យប្តូរឈ្មោះទៅជាឈូងសមុទ្រអាមេរិក**រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអញ្ជើញលោកអ្នករួមគ្នាអបអរសាទរបុណ្យហែអ្នកតា**ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំ ពិធីបុណ្យកោងកាង នៅខេត្តកោះកុង**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរទឹកដីជាមួយសន្តិភាព ពេលចរចាជាមួយរុស្ស៊ី**ឯកឧត្ដម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាពនៃការរៀបចំធាតុចូលសម្រាប់សេចក្ដីព្រាងច្បាប់ស្តីពីភូមិបាល(ថ្មី)**រដ្ឋាភិបាល ទីក្រុងគៀវ ព្យាយាមទាញណាតូ ឲ្យធ្លាក់ចូលសង្គ្រាម ជាមួយគ្នា**បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ បញ្ជាទិញសាច់សត្វព្រៃពីពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥នាក់**ប្រជាជាតិ ២៧ នៅអឺរ៉ុប និងកាណាដា ប្ដេជ្ញាឈរយ៉ាងរឹងមាំប្រឆាំង នឹងការផ្លាស់ប្តូររបស់លោក Trump ក្នុងការតម្លើងពន្ធ ២៥% លើការនាំចេញដែកថែប និងអាលុយមីញ៉ូម**ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដែលតម្រូវឱ្យភ្នាក់ងារ សហព័ន្ធរបស់ខ្លួន អនុវត្តវិធានការកាត់បន្ថយកម្លាំងពលកម្ម និងប្រសិទ្ធភាព**បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំជិត ២០គីឡូក្រាម

សហរដ្ឋអាមេរិក និងកូឡុំប៊ី ធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយ ខណៈលោក ត្រាំ នឹងដាក់វិធានការសងសឹករួមទាំងពន្ធគយ និងទណ្ឌកម្មលើប្រទេសកូឡុំប៊ី

វ៉ាស៊ីនតោន៖ ប្រទេសតំបន់អាម៉េរិកចំនួន២ [សហរដ្ឋអាម៉េរិក និងកូឡុំប៊ី] បានធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយ។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសក្តែងៗកាលពីថ្ងៃអាទិត្យទី២៦ ខែមករាថា លោកនឹងដាក់វិធានការសងសឹករួមទាំងពន្ធគយ និងទណ្ឌកម្មលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសនៅអាម៉េរិកខាងត្បូងបានបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកដឹកជនចំណាកស្រុកចំនួន២ គ្រឿង។ មេដឹកនាំកូឡុំប៊ីក៏បានប្រកាសដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកជាការសងសឹក។

លោក ត្រាំ កាលពីថ្ងៃអាទិត្យបានប្រកាសដាក់ពន្ធ និងការរឹតបន្តឹងទិដ្ឋាការលើប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីរបស់អាម៉េរិកឡាទីន បន្ទាប់ពីប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកពីរគ្រឿងដែលដឹកជននិរទេស។ កូឡុំប៊ី ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់សហរដ្ឋអាម៉េរិកនៅអាម៉េរិកឡាទីន បានឆ្លើយតបយ៉ាងរហ័ស ដោយបានគំរាមយកពន្ធ៥០ ភាគរយលើទំនិញរបស់សហរដ្ឋអាម៉េរិក។ ក្រោយមក ប្រធានាធិបតីឆ្វេងនិយម លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មឱ្យដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកចំនួន២៥ ភាគរយ។ កូឡុំប៊ីគឺជាប្រទេសទីពីរនៅអាម៉េរិកឡាទីន បន្ទាប់ពីប្រទេសម៉ិកស៊ិកដែលបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកដឹកជនអន្តោប្រវេសន៍។

លោក ត្រាំ បានសរសេររាយរាប់នៅលើបណ្តាញសង្គម Truth Social ថាការបដិសេធរបស់លោក ប៉េត្រូ ក្នុងការទទួលយកជើងហោះហើរនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ វិធានការសងសឹករួមមានការដាក់ពន្ធ២៥ ភាគរយលើទំនិញកូឡុំប៊ីទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាម៉េរិក ដែលនឹងកើនឡើងដល់៥០ ភាគរយនៅសប្តាហ៍បន្ទាប់ ការហាមឃាត់ការធ្វើដំណើរ និងការដកទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងទណ្ឌកម្មហិរញ្ញវត្ថុ។ លោកក៏នឹងដឹកនាំការត្រួតពិនិត្យព្រំដែនតឹងរឹងលើជនជាតិកូឡុំប៊ី និងទំនិញផងដែរ។

បុរសសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា៖«វិធានការទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ីរំលោភលើកាតព្វកិច្ចផ្លូវច្បាប់ទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេបានបង្ខំឱ្យចូលសហរដ្ឋអាម៉េរិកទេ!» លោក ត្រាំ បានប្រកាសថា អន្តោប្រវេសន៍ខុសច្បាប់ជាគ្រាអាសន្នជាតិ ហើយបានដាក់ការបង្រ្កាបយ៉ាងខ្លាំងក្លា ចាប់តាំងពីចូលកាន់តំណែងកាលពីសប្តាហ៍មុន។ លោក​បាន​ណែនាំ​យោធា​អាម៉េរិក​ឱ្យ​ជួយ​គ្រប់គ្រងសន្តិសុខ​តាម​ព្រំដែន ចេញ​បម្រាម​ទូលំទូលាយ​លើ​សិទ្ធិ​ជ្រកកោន និង​ចាត់​វិធានការ​រឹតត្បិតចំពោះការផ្ដល់​សិទ្ធិ​ពលរដ្ឋ​ចំពោះ​កុមារ​ដែល​កើត​លើ​ទឹកដី​អាម៉េរិក។

លោក ប៉េត្រូ បានថ្កោលទោសការអនុវត្តកាលពីថ្ងៃអាទិត្យរបស់រដ្ឋបាលលោក ត្រាំ។ លោកថា ការដឹកជនចំណាកស្រុកតាមយន្តហោះយោធា ប្រៀបដូចជាដឹកឧក្រិដ្ឋជន។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក ប៉េត្រូ បាននិយាយថា ៖«កូឡុំប៊ីនឹងស្វាគមន៍ជនចំណាកស្រុកដែលត្រូវបាននិរទេសដោយយន្តហោះស៊ីវិល។ សហរដ្ឋអាម៉េរិកមិនអាចចាត់ទុកជនចំណាកស្រុកកូឡុំប៊ីជាឧក្រិដ្ឋជនបានទេ»។ លោក ប៉េត្រូ បានឌឺដងថា ទោះបីជាមានជនជាតិអាម៉េរិកចំនួន១៥ ៦៦០ នាក់កំពុងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកូឡុំប៊ីក៏ដោយ ក៏លោកនឹងមិននិរទេសជនជាតិអាម៉េរិកដោយដៃជាប់ខ្នោះទៅសហរដ្ឋអាម៉េរិកវិញឡើយ។ លោក​ថា​៖ «​យើង​គឺ​ផ្ទុយ​ពី​ពួក​ណាស៊ី»។

ម៉ិកស៊ិកក៏បានបដិសេធសំណើរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុញ្ញាតឱ្យយន្តហោះយោធាអាម៉េរិក ដែលដឹកជនចំណាកស្រុកចូលចុះចត។ យ៉ាងណាមិញ លោក ត្រាំ មិនបានចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែបាននិយាយថា លោកកំពុងគិតអំពីការដាក់ពន្ធ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបង្ខំឱ្យប្រទេសទាំង២ ចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ និងសារធាតុហ្វេតានីល ហូរចូលសហរដ្ឋអាម៉េរិក។

សហរដ្ឋអាម៉េរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០០៦ ជាមួយនឹងទំហំពាណិជ្ជកម្មពីរផ្លូវ៣៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ និងអតិរេកពាណិជ្ជកម្មចំនួន១,៦ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាម៉េរិក។ ការ​នាំ​ចូល​ធំ​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​ពី​ប្រទេស​កូឡុំប៊ី​ក្នុង​ឆ្នាំ​នោះ​មាន​ប្រេង​ឆៅ មាស កាហ្វេ និង​ផ្កា​កុលាប។ ការនាំចេញកំពូលរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសកូឡុំប៊ីគឺប្រេងសាំង និងផលិតផលប្រេងផ្សេងទៀត យន្តហោះពាណិជ្ជកម្ម ពោត ប្រេងឆៅ និងសណ្តែកសៀង៕

អត្ថបទដែលជាប់ទាក់ទង