**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ទេសរដ្ឋមន្រ្តី លី ធុជ៖ វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។

ក្នុងជំនួបនេះ លោកស្រី ប៊ុត រតនា បានសម្តែងការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការសម្រេចបាននូវសមិទ្ធផលសកម្មភាពមីន នាពេលកន្លងមក និងបានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ ARMAC ។ លោកស្រី ប៊ុត រតនា បានស្នើសុំឱ្យអាជ្ញាធរមីនបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់មជ្ឈមណ្ឌល ARMAC រយៈពេលជាង ៨ឆ្នាំ មកនេះ ចាប់តាំងពីការបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌល ARMAC ដែលធ្វើជាយន្តការយ៉ាងសំខាន់ ក្នុងការដឹកនាំ និងសម្របសម្រួលធ្វើឱ្យតំបន់អាស៊ានធ្វើការកាន់តែមានជិតស្និទ្ធរវាងរដ្ឋសមាជិកអាស៊ានសម្រាប់វិស័យសកម្មភាពមីន ក្នុងនោះកម្ពុជាក៏បានរួមចំណែកចែករំលែកបទពិសោធន៍សកម្មភាពមីនសម្រាប់ថ្នាក់តំបន់ និងពិភពលោក តាមរយៈយន្តការរបស់ ARMAC នេះផងដែរ។ អាជ្ញាធរមីន នឹងបន្តធ្វើជាដៃគូយ៉ាងរឹងមាំក្នុងការគាំទ្រដល់កម្មវិធីរបស់មជ្ឈមណ្ឌល ARMAC ដើម្បីឱ្យ ARMAC អាចបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់វិស័យសកម្មភាពមីនទាំងថ្នាក់តំបន់ និងពិភពលោក។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបាន និងការកសាងទំនាក់ទំនងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ នាពេលកន្លង បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមបានជម្រាបប្រាប់ដល់ ARMAC ទៀតថា សម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរមីន បានដាក់នូវផែនការអាទិភាពរបស់ខ្លួន ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន បន្តកិច្ចសន្ទនាជាមួយបណ្តាប្រទេសជាមិត្តនិងដៃគូ ចែករំលែកបទពិសោធន៍សកម្មភាពមីន និងការកៀរគរធនធានគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង