ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់អង្គភាពចំណុះសេនាធិការដ្ឋាន
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តខែកុម្ភៈឆ្នាំ២០២៥ របស់អង្គភាពចំណុះសេនាធិការដ្ឋាន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រធាន-អនុប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះសេនាធិការដ្ឋាន ព្រមទាំងលោក លោកស្រី មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ក៏បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត ទាំងពេលវេលារបស់មន្រ្តីជំនាញ។
បន្ថែមពីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានដោះស្រាយបញ្ហាប្រឈមរបស់ នាយកដ្ឋាន-អង្គភាព ចំណុះសេនាធិការដ្ឋាន និងមានប្រសាសន៍ដឹកនាំបន្ថែមដល់ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យបានសម្រេចជោគជ័យ ល្អប្រសើរបន្ថែមទៀត ៕