**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្រ្តី ឈាង រ៉ា៖ សុខភាពបឋម គឺជាការផ្តោតសំខាន់លើសុខភាព និងសុខុមាលភាព ដោយផ្តោតលើការទទួលបានសេវាសុខភាពសម្រាប់បុគ្គលម្នាក់ៗ និងសម្រាប់សហគមន៍

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកតំណាងអង្គការ KOFIH ប្រចាំកម្ពុជា តំណាងរដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ មណ្ឌលសុខភាព អ្នកទ្រទ្រង់សុខភាពភូមិ និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងចូលរួមតាមប្រព័ន្ធ Zoom មន្រ្តីនៃមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមណ្ឌលសុខភាព សរុបចំនួន ១ ៤៣៥នាក់។

សិក្ខាសាលារៀបចំឡើងនាពេលនេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ពោលគឺ មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាល។

ដើម្បីអនុវត្តការងារថែទាំសុខភាពបឋម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ចំនួន ៥ចំនុច ដូចជា៖ ១). សេវាសារវន្ត បដិសណ្ឋាកិច្ច និងអនាម័យ, ២). សហគមន៍ ផ្តោតសំខាន់នៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត, ៣). អាចទទួលប្រើ និងត្រូវពង្រឹងគុណភាពមូលដ្ឋានសាធារណៈ និងឯកជន, ៤). ផ្តោតសំខាន់ទៅលើការពារសុខភាព តាមរយៈការអប់រំសុខភាព ដើម្បីកាត់បន្ថយការព្យាបាល និង៥). កិច្ចសហការ គ្រប់ស្ថាប័នគ្រប់ផ្នែក ទាំងអប់រំ និងកសិកម្ម បរិស្ថានជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលា និងស្នើអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ សូមជួយយកចិត្តទុកដាក់ក្នុងការបន្តការពង្រីង និងពង្រឹកបន្ថែមទៀតនូវកិច្ចការជំរុញការថែទាំសុខភាពបឋម ដូចខាងក្រោម៖

-ការងារអប់រំលើកកម្ពស់សុខភាព ជាអាទិភាពចម្បង និងសូមបន្តធ្វើការអប់រំផ្សព្វផ្សាយនូវសារអប់រំសុខភាព ពាក់ព័ន្ធលើការការពារសុខភាព ដោយប្រើវិធីសាស្រ្តចម្រុះ និងបន្តយុទ្ធនាការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅជាប្រចាំ មានដូចជា “តិចអំបិល តិចខ្លាញ់ តិចស្ករ” និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ ជាដើម។

-លើកកម្ពស់គុណភាព និងកែលម្អសេវាសុខាភិបាល ព្រមទាំងអន្តរាគមន៍សុខភាពសាធារណៈបានទាន់ពេលវេលា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យគ្រប់កម្រិត និងត្រូវដោះស្រាយរាល់កត្តា ឬបញ្ហាដែលរារាំងដល់ការទទួលសេវារបស់ប្រជាជនទូទៅ ជាពិសេសជនងាយរងគ្រោះ។

-បន្តអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពបុគ្គលិក និងមន្ត្រីសុខាភិបាល នូវជំនាញបច្ចេកទេសទៅតាមតម្រូវការ និងឆ្លើយតបបញ្ហាសុខភាពរបស់សហគមន៍ ព្រមទាំងបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំ ប្រកបដោយភាពបុរេសកម្ម និងនវានុវត្តន៍។

-បង្កើនសមត្ថភាពសេវាសង្រ្គោះបឋម នៅតាមមណ្ឌលសុខភាព សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុក និងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ជាពិសេសជួយសង្រ្គោះអាយុជីវិតជនរងគ្រោះ បានទាន់ពេល។

-កែលម្អជាបន្តបន្ទាប់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងលើកកម្ពស់នវានុវត្តន៍ ប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខាភិបាលឌីជីថល។

-ពង្រឹង និងជំរុញការចូលរួមរបស់សហគមន៍ ជាពិសេសតាមរយៈការគាំទ្រ និងរៀបចំការប្រជុំជាប្រចាំរបស់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងគណៈកម្មាធិការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)។

-បង្កើនគណនេយ្យភាព និងភាពជាអ្នកដឹកនាំនៅមូលដ្ឋាន ក្នុងវិស័យសុខាភិបាល ដែលជាគន្លឹះក្នុងការលើកទឹកចិត្ត ឱ្យមានការចូលរួមពីសហគមន៍ អន្តរវិស័យ និងត្រូវពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជនផងដែរ។

-អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រជំរុញ ដោយកៀរគរធនធាន និងបញ្ចូលផែនការសកម្មភាពជំរុញបង្កើនការថែទាំសុខភាពបឋម ទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្ត ដោយផ្តោតលើគោលការណ៍សំខាន់ៗ ៥ គឺ៖ គុណភាព, ប្រសិទ្ធភាព, សមធម៌, គណនេយ្យភាព និងនិរន្តរភាព ដែលជាក្របខណ្ឌយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៕                                              

អត្ថបទដែលជាប់ទាក់ទង