រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន ក្រោយប្រកាសក្ស័យធន
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច លុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាព បម្រើសេវាកម្ម។