នគរបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង២០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហកាជាមួយប៉ុស្តិ៍ប្រម៉ោយបានចុះបង្រ្កាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងព្រៃច្រកព្រាលស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន គឹមអន ហៅ លោកឪ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ រស់នៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
ដោយឆែកឆេរក្នុងខ្លួនជនសង្ស័យជាក់ស្តែងបានរកឃើញ
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២០ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ៨.៤៤ ក្រាម
២-ទូរស័ព្ទដៃចំនួន ០១ គ្រឿង
៣-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀន ០១ កំផ្លេ
៤-ទុយយោសម្រាប់រំលែកថ្នាំចំនួន ០១
៥-កូនថង់ផ្លាស្ទិចសម្រាប់ច្រក់ថ្នាំញៀន
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕