**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឯកឧត្តម ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារ ដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍សម្រាប់គ្រួសារនិងសង្គម។

ឯកឧត្តមបន្តថា ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ។

បើតាមឯកឧត្តម ប៉ែន បូណា លើពិភពលោកយើងនេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ ទើបទទួលបានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនាពេលអនាគត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ មិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្មួយៗត្រូវគិតថា យើងមានការងារធ្វើច្រើន មានន័យថា យើងជាមនុស្សមានប្រយោជន៍ និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។ នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានរៀបរាប់ថា អ.អ.រ បានយកចិត្តទុកដាក់លើការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងសម្រាប់ថ្នាក់ដឹងនាំ ក្រុមជំនួយការ និងមន្ត្រីរាជការ ដើម្បីឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់ និងជំនាញរឹង។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចយល់ដឹងពីជំនាញសម្របសម្រួល និងចំណេះជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ មកបង្ហាត់បង្រៀនពីរបៀបសម្របសម្រួលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕

អត្ថបទដែលជាប់ទាក់ទង