**ចង់ឆ្លងស្ពានខ្ពស់ជាងគេនៅកម្ពុជាទេ**លោក ត្រាំ ពង្រីកព្រំដែនច្បាប់ពាណិជ្ជកម្មជាមួយប្រទេសកាណាដា ម៉ិកស៊ិក និងពន្ធគយចិន**លោក Netanyahu ចាកចេញ​ទៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​លោក Trump**កាណាដា និងម៉ិកស៊ិក សន្យាសងសឹកលើទំនិញរបស់អាមេរិក**ម៉ិកស៊ិកនឹងចាត់វិធានការប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក**អគ្គនាយក ARDB លេីកទឹកចិត្តប្រជាកសិករឲ្យរៀបចំផែនការដាំដុះ​ឲ្យ​បានច្បាស់​លាស់​ ដេីម្បីផ្គត់ផ្គង់ជូនអ្នកហូបដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាព**លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ១៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស**លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី២ ខែកុម្ភៈ ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ប្រតិភូបណ្តាញយុវជន លើកទី៤ ចាកចេញពីកម្ពុជា ពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង បទពិសោធន៍ និងការអរគុណ**ក្មេងទំនើង២ក្រុម មានគ្នា១០នាក់បើកឆាកប្រយុទ្ធគ្នានៅទីកន្លែងសាធារណៈត្រូវបានអាវុធខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន**ឯកឧត្តម វ៉ា ថន៖ បើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ**លោកXi Jinping៖រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសា ចិននិងអាមេរិក**ក្រឡេកមើលដានជើង “បេតិកភណ្ឌវប្បធម៌អរូបី” របស់លោក Xi Jinping ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន**ក្រសួងពាណិជ្ជកម្មចិន៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកដំឡើង ពន្ធគយ ១០% លើផលិតផលចិន**ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយលើប្រទេសជាច្រើន អ្នកផ្តល់បទសម្ភាសន៍ព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់**ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលអាមេរិកដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក**អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង នៅស្រុកគីរីវង់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង**តៃវ៉ាន់ ណែនាំឱ្យនាយកដ្ឋានរដ្ឋាភិបាល មិនគួរប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្ត (AI) DeepSeek របស់ចិននោះទេ

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី៨ ទី៩ ៤០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សិស្សសាលាអន្តរទ្វិបអាមេរិកាំងការិយាល័យកណ្តាលថ្នាក់ទី៨ និងទី៩ ចំនួន៤០០នាក់ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug។

លោក ដាង វិបុល នាយកចាងហ្វាងការិយាល័យកណ្ដាលសាលាអន្តរទ្វីបអាមេរិកាំង បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug ជូនដល់សិស្សថ្នាក់ទី៨ និងទី៩។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំងនិងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា គ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សរបស់យើងមិនទៅពាក់ព័ន្ធនិងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ គឺជាសកម្មភាពមួយល្អប្រពៃដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចូលរួម។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់ App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង