**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ប្រតិភូអង្គការបេះដូងមាស ស្នើសុំអនុសាសន៍ពីរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ពាក់ព័ន្ធការដាក់សំណើស្របតាមផ្លូវច្បាប់កម្ពុជា ក្នុងការបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំគ្រប់គ្រងវិទ្យាសា្ថន NIPES

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការបេះដូងមាស (Hearts of Gold) ដឹកនាំដោយ លោក NISHIYAMA Naoki អគ្គលេខាធិការ/នាយក (Secretary General /Director) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

ក្នុងឱកាសនៃជំនួបនេះ លោកអគ្គលេខាធិការ/នាយកអង្គការ បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបានរួមចំណែកជំរុញគម្រោង Physical Education នៅតាមសាលាកន្លងមកទទួលបានជោគជ័យត្រចះត្រចង់ និងបានរាយការណ៍អំពីវឌ្ឍនៈភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយសម្បទា និងកីឡា ឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សា (Developing National Institute of Physical Education and Sport – NIPES) ផ្តោតលើការបណ្ដុះបណ្ដាលការអប់រំកាយ និងកីឡាកម្រិតឧត្តមសិក្សារយៈពេល៤ឆ្នាំ តាមរយៈការប្រើប្រាស់ប្រព័ន្ធ ICT ដែលគម្រោងនេះបានចាប់ផ្តើមក្នុងឆ្នាំ ២០២៣ រហូតដល់ ២០២៦ ព្រមទាំងបានសុំអនុសាសន៍ពាក់ព័ន្ធនឹងការដាក់សំណើស្របតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតក្រុមប្រឹក្សាភិបាល(Board of Directors) ដើម្បីដឹកនាំគ្រប់គ្រងវិទ្យាសា្ថន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឯកភាពលើសំណើបង្កើតក្រុមប្រឹក្សាភិបាល វិទ្យាស្ថានជាតិអប់រំកាយសម្បទា និងកីឡា NIPES ដើម្បីជំរុញប្រសិទ្ធភាពក្នុងការដឹកនាំ និងគ្រប់គ្រងវិទ្យាស្ថានឱ្យមានភាពរលូន និងល្អប្រសើរឡើង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការបេះដូងមាស និងភាគីពាក់ព័ន្ធទាំងអស់ដែលបានបន្តជួយគាំទ្រលើកកម្ពស់វិស័យអប់រំកាយសម្បទា និងកីឡានៅកម្ពុជាជាបន្តបន្ទាប់ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំកាយសម្បទា (Physical Education) ក្នុងប្រព័ន្ធអប់រំកម្ពុជា ដែលជួយលើកកម្ពស់សុខុមាលភាព សុខភាព និងសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាកម្លាំងចលករប្រកបដោយសក្តានុពលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការបេះដូងមាស (Heart of Gold) និងក្រុមការងារវិទ្យាស្ថានអប់រំកាយសម្បទា និងកីឡា NIPES ជាពិសេសចូលរួមអបអរសាទរចំពោះវឌ្ឍនភាពគួរជាទីមោទនៈរបស់គម្រោង ក្នុងការអភិវឌ្ឍពីវិទ្យាស្ថានអប់រំកាយ និងកីឡា NIPES ឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ និងសូមឱ្យបន្តយកចិត្តទុកដាក់ក្នុងការចងក្រងកម្មវិធីសិក្សាប្រកបដោយលក្ខណៈស្តង់ដាសម្រាប់ថ្នាក់បរិញ្ញាបត្រ ដោយបង្ហាញពីការបន្តចូលរួមគាំ្រនូវរាល់គំនិតផ្តួចផ្តើមនានាក្នុងគោលដៅលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង