**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រជុំ ពិនិត្យសូចនាករ និងការធ្វើចំណោលក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០២៤-២០២៨ ស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០២៤-២០២៥

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពី “ការពិនិត្យសូចនាករ និងការធ្វើចំណោលក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០២៤-២០២៨ ស្ថិតិនិងសូចនាករអប់រំឆ្នាំសិក្សា ២០២៤-២០២៥” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១). វិភាគ និងពិភាក្សាអំពី វឌ្ឍនភាព ការដោះស្រាយ បញ្ហាប្រឈម និងទិសដៅកែទម្រង់ការងារស្ថិតិ ទី២). ការពិភាក្សា និងអនុម័តលើស្ថិតិ និងសូចនាករអប់រំ ឆ្នាំ សិក្សា ២០២៤-២០២៥ សម្រាប់បម្រើដល់ការរៀបចំសន្និបាតអប់រំ ឆ្នាំ២០២៥ ខាងមុខ និងសម្រាប់ប្រើប្រាស់ ក្នុងការងារវិភាគ និងការផ្សព្វផ្សាយជាសាធារណៈ។

កិច្ចប្រជុំនេះផ្តោតសំខាន់ និងពិភាក្សាលើទិដ្ឋភាពចំនួន ៤ រួមមាន៖ ទី១). សាវតារបស់ការងារស្ថិតិនិងសូចនាករអប់រំ ទី២). ស្ថានភាពនិងបញ្ហាប្រឈមការងារស្ថិតិនិងសូចនាករអប់រំ ទី៣). ការអភិវឌ្ឍជាជំហានៗការងារស្ថិតិ និងសូចនាករអប់រំក្នុងរយៈពេល១ឆ្នាំមកនេះ និងឆ្នាំបន្តបន្ទាប់ទៀត និងទី៤). សេចក្តីសង្ខេបស្ថិតិអប់រំឆ្នាំសិក្សា ២០២៤-២០២៥។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារឱ្យល្អប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ ដូចជា៖ សូមឱ្យរៀបចំប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យ ដោយយកតួលេខក្នុងប្រព័ន្ធមកវិភាគ សិក្សាស្រាវជ្រាវ និងធ្វើការវាយតម្លៃដើម្បីធានាបាននូវសុក្រឹតភាពទិន្នន័យ, រៀបចំនិងពិនិត្យបន្ថែមលើសូចនាករនៃប្រព័ន្ធគ្រប់គ្រងដូចជា HRMIS និង EMIS និងត្រូវចុះពិនិត្យស្ថានភាពសាលារៀនដោយផ្ទាល់ ដើម្បីយល់ដឹងច្បាស់ពីស្ថានភាពជាក់ស្តែង, ប្រើប្រាស់ទិន្នន័យក្នុងការរៀបចំគោលនយោបាយអប់រំ និងកំណែទម្រង់អប់រំ, អភិវឌ្ឍសមត្ថភាពប្រព័ន្ធ និងក្រុមការងារពាក់ព័ន្ធឆ្លើយតបនឹងតម្រូវការចាំបាច់ចំពោះមុខ សម្រាប់គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ដោយផ្សារភ្ជាប់ អន្តរជំនាន់ និងនិរន្តរភាព និងការអភិវឌ្ឍ, សុខដុមនីយកម្មប្រព័ន្ធគ្រប់គ្រងព័ត៌មានក្នុងវិស័យអប់រំ តាមរយៈការបង្កើតថ្នាលសម្របសម្រួល និងកាត់បន្ថយយន្តការជាន់គ្នា ជាពិសេសត្រូវសហការ និងធ្វើការពិភាក្សាជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីឯកភាពគ្នាលើសូចនាករ និងតួលេខ/ទិន្នន័យផ្សេងៗ ដើម្បីកំណត់ឱ្យបាននូវបញ្ហាច្បាស់លាស់ ឈានទៅដល់ការស្វែងរកដំណោះស្រាយ ក្នុងគោលដៅរៀបចំជារបាយការណ៍សង្ខេប ត្រៀមរួចរាល់សម្រាប់សន្និបាតខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង