**ចង់ឆ្លងស្ពានខ្ពស់ជាងគេនៅកម្ពុជាទេ**លោក ត្រាំ ពង្រីកព្រំដែនច្បាប់ពាណិជ្ជកម្មជាមួយប្រទេសកាណាដា ម៉ិកស៊ិក និងពន្ធគយចិន**លោក Netanyahu ចាកចេញ​ទៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​លោក Trump**កាណាដា និងម៉ិកស៊ិក សន្យាសងសឹកលើទំនិញរបស់អាមេរិក**ម៉ិកស៊ិកនឹងចាត់វិធានការប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក**អគ្គនាយក ARDB លេីកទឹកចិត្តប្រជាកសិករឲ្យរៀបចំផែនការដាំដុះ​ឲ្យ​បានច្បាស់​លាស់​ ដេីម្បីផ្គត់ផ្គង់ជូនអ្នកហូបដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាព**លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ១៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស**លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី២ ខែកុម្ភៈ ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ប្រតិភូបណ្តាញយុវជន លើកទី៤ ចាកចេញពីកម្ពុជា ពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង បទពិសោធន៍ និងការអរគុណ**ក្មេងទំនើង២ក្រុម មានគ្នា១០នាក់បើកឆាកប្រយុទ្ធគ្នានៅទីកន្លែងសាធារណៈត្រូវបានអាវុធខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន**ឯកឧត្តម វ៉ា ថន៖ បើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ**លោកXi Jinping៖រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសា ចិននិងអាមេរិក**ក្រឡេកមើលដានជើង “បេតិកភណ្ឌវប្បធម៌អរូបី” របស់លោក Xi Jinping ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន**ក្រសួងពាណិជ្ជកម្មចិន៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកដំឡើង ពន្ធគយ ១០% លើផលិតផលចិន**ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយលើប្រទេសជាច្រើន អ្នកផ្តល់បទសម្ភាសន៍ព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់**ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលអាមេរិកដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក**អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង នៅស្រុកគីរីវង់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង**តៃវ៉ាន់ ណែនាំឱ្យនាយកដ្ឋានរដ្ឋាភិបាល មិនគួរប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្ត (AI) DeepSeek របស់ចិននោះទេ

UN បង្ហាញក្តីបារម្ភ បន្ទាប់ពីអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំបំផុត របស់ពិភពលោក សម្រេចចិត្ត ផ្អាកការផ្តល់ជំនួយ​សឹងតែទាំងស្រុង

UN៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញក្តីបារម្ភ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំបំផុត របស់ពិភពលោក បានសម្រេចចិត្ត ផ្អាកការផ្តល់ជំនួយ​សឹងតែទាំងស្រុង នៅក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសពី​ការសម្រេចចិត្តខាងលើ ដែលរួមមានការលើកលែងសម្រាប់តែ ការផ្តល់ជំនួយស្បៀងអាហារបន្ទាន់ ព្រមទាំងការផ្តល់ជំនួយយោធាដល់​ប្រទេសអ៉ីស្រាអែល និងអេហ្ស៉ីប ប៉ុណ្ណោះ។ លោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី២០ ខែមករា ក្រោយ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជាមួយការប្តេជ្ញាថា នឹងតម្កល់ផលប្រយោជន៍អាមេរិកជាធំ ហើយនឹងរឹតបន្តឹងការផ្តល់ជំនួយ​ដល់បរទេស។

បើតាមអ្នកនាំពាក្យរបស់លោក Guterres លោកប្រមុខ UN បានអំពាវនាវឱ្យអាមេរិកពិចារណាពង្រីក ការលើកលែងបន្ថែមទៀត ដើម្បី​ធានាការបន្តគាំទ្រ សម្រាប់សកម្មភាពអភិវឌ្ឍន៍ និងមនុស្សធម៌ ដែលសំខាន់ជាចាំបាច់។ លោក Guterres បានសង្កត់ធ្ងន់ថា ជំនួយមានសារសំខាន់ជាខ្លាំង សម្រាប់សហគមន៍ដែលងាយទទួលរងគ្រោះ នៅជុំវិញពិភពលោក ខណៈអាយុជីវិត និងជីវភាពរស់នៅ របស់ពួកគេ ពឹងផ្អែកលើការផ្តល់ជំនួយទាំងនេះ។ ទោះជាយ៉ាងណា លោក Guterres បានបញ្ជាក់ថា រូបលោកទន្ទឹងរង់ចាំធ្វើការ ​ជាមួយរដ្ឋបាលអាមេរិកថ្មី ជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា បទបញ្ជាខាងលើរបស់អាមេរិក ហាក់ប៉ះពាល់លើជំនួយគ្រប់បែបយ៉ាង រាប់ចាប់តាំងពី ជំនួយសម្រាប់ការអភិវឌ្ឍ រហូតដល់ជំនួយយោធា រួមមានសម្រាប់អ៊ុយក្រែន ផងដែរ ដែលធ្លាប់តែទទួលបាន ការផ្តល់សព្វាវុធគិតជាទឹកប្រាក់ទំហំ​រាប់ពាន់លានដុល្លារ អំឡុងរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន ដើម្បីយកទៅទប់ទល់ការឈ្លានពានរបស់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង