**ចង់ឆ្លងស្ពានខ្ពស់ជាងគេនៅកម្ពុជាទេ**លោក ត្រាំ ពង្រីកព្រំដែនច្បាប់ពាណិជ្ជកម្មជាមួយប្រទេសកាណាដា ម៉ិកស៊ិក និងពន្ធគយចិន**លោក Netanyahu ចាកចេញ​ទៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​លោក Trump**កាណាដា និងម៉ិកស៊ិក សន្យាសងសឹកលើទំនិញរបស់អាមេរិក**ម៉ិកស៊ិកនឹងចាត់វិធានការប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក**អគ្គនាយក ARDB លេីកទឹកចិត្តប្រជាកសិករឲ្យរៀបចំផែនការដាំដុះ​ឲ្យ​បានច្បាស់​លាស់​ ដេីម្បីផ្គត់ផ្គង់ជូនអ្នកហូបដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាព**លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ១៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស**លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី២ ខែកុម្ភៈ ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ប្រតិភូបណ្តាញយុវជន លើកទី៤ ចាកចេញពីកម្ពុជា ពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង បទពិសោធន៍ និងការអរគុណ**ក្មេងទំនើង២ក្រុម មានគ្នា១០នាក់បើកឆាកប្រយុទ្ធគ្នានៅទីកន្លែងសាធារណៈត្រូវបានអាវុធខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន**ឯកឧត្តម វ៉ា ថន៖ បើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ**លោកXi Jinping៖រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសា ចិននិងអាមេរិក**ក្រឡេកមើលដានជើង “បេតិកភណ្ឌវប្បធម៌អរូបី” របស់លោក Xi Jinping ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន**ក្រសួងពាណិជ្ជកម្មចិន៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកដំឡើង ពន្ធគយ ១០% លើផលិតផលចិន**ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយលើប្រទេសជាច្រើន អ្នកផ្តល់បទសម្ភាសន៍ព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់**ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលអាមេរិកដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក**អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង នៅស្រុកគីរីវង់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង**តៃវ៉ាន់ ណែនាំឱ្យនាយកដ្ឋានរដ្ឋាភិបាល មិនគួរប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្ត (AI) DeepSeek របស់ចិននោះទេ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាពគ្រុប ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បងប្អូនកម្មករ កម្មការនី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងភ្ញៀវកិត្តិយស សរុបចំនួនប្រមាណ ៣,០០០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នាឱកាសនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមិទ្ធផលនេះនឹងជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ពិធីសម្ពោធនាឱកាសនេះ បានប្រព្រឹត្តទៅក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្សារភ្ជាប់ជាមួយនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ ក្រុមហ៊ុន ទ្រី ភាព អុឹមផត អិចផត ឯ.ក និងក្រុមហ៊ុនដ៏ទៃទៀត ដែលបានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

មានប្រសាសន៍ជូនដល់អង្គពិធីទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ជូនចំពោះលោកយាយ លោកតា អុំ ពូ មីង និងក្មួយៗ សិស្សានុសិស្សដែលបានចូលរួម ព្រមទាំងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តព្រះវិហារ ជាពិសេសអ្នក ឃុំរមណីយ ស្រុករវៀង នូវសមិទ្ធផលថ្មី ដែលនឹងចូលរួមជំរុញឱ្យមានការងារ ក្នុងស្រុកបន្ថែមក្នុងមូលដ្ឋាន ជាពិសេសខេត្តព្រះវិហារផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីភាពសំខាន់នៃការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ ៕

អត្ថបទដែលជាប់ទាក់ទង