**ចង់ឆ្លងស្ពានខ្ពស់ជាងគេនៅកម្ពុជាទេ**លោក ត្រាំ ពង្រីកព្រំដែនច្បាប់ពាណិជ្ជកម្មជាមួយប្រទេសកាណាដា ម៉ិកស៊ិក និងពន្ធគយចិន**លោក Netanyahu ចាកចេញ​ទៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​លោក Trump**កាណាដា និងម៉ិកស៊ិក សន្យាសងសឹកលើទំនិញរបស់អាមេរិក**ម៉ិកស៊ិកនឹងចាត់វិធានការប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក**អគ្គនាយក ARDB លេីកទឹកចិត្តប្រជាកសិករឲ្យរៀបចំផែនការដាំដុះ​ឲ្យ​បានច្បាស់​លាស់​ ដេីម្បីផ្គត់ផ្គង់ជូនអ្នកហូបដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាព**លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ១៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស**លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី២ ខែកុម្ភៈ ចំនួន ៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ប្រតិភូបណ្តាញយុវជន លើកទី៤ ចាកចេញពីកម្ពុជា ពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង បទពិសោធន៍ និងការអរគុណ**ក្មេងទំនើង២ក្រុម មានគ្នា១០នាក់បើកឆាកប្រយុទ្ធគ្នានៅទីកន្លែងសាធារណៈត្រូវបានអាវុធខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន**ឯកឧត្តម វ៉ា ថន៖ បើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ**លោកXi Jinping៖រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសា ចិននិងអាមេរិក**ក្រឡេកមើលដានជើង “បេតិកភណ្ឌវប្បធម៌អរូបី” របស់លោក Xi Jinping ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន**ក្រសួងពាណិជ្ជកម្មចិន៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកដំឡើង ពន្ធគយ ១០% លើផលិតផលចិន**ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយលើប្រទេសជាច្រើន អ្នកផ្តល់បទសម្ភាសន៍ព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់**ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលអាមេរិកដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក**អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង នៅស្រុកគីរីវង់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង**តៃវ៉ាន់ ណែនាំឱ្យនាយកដ្ឋានរដ្ឋាភិបាល មិនគួរប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្ត (AI) DeepSeek របស់ចិននោះទេ

ប្រជាជនប៉ាឡេស្ទីន ដែលរត់ភៀសខ្លួន ដោយសារសង្រ្គាមអ៉ីស្រាអែល ច្រើនជាង៣០ម៉ឺននាក់ បានធ្វើដំណើរទៅដល់ ភាគខាងជើងតំបន់ហ្កាហ្សាវិញហើយ

ហ្កាហ្សា៖ អាជ្ញាធរក្រុមហាម៉ាស បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួន ដោយសារសង្រ្គាមអ៉ីស្រាអែល ច្រើនជាង៣០០ ០០០នាក់ បានធ្វើដំណើរទៅដល់ ភាគខាងជើងតំបន់ហ្កាហ្សាវិញហើយ បន្ទាប់ពីយោធាអ៉ីស្រាអែល បានបើកការអនុញ្ញាតចំពោះការវិលត្រឡប់ ចាប់តាំងពីព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រោយសង្រ្គាមអូសបន្លាយប្រមាណជា១៥ខែ ទីបំផុតក្រុមហាម៉ាស និងអ៉ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា។ ប្រជាជនប៉ាឡេស្ទីន សរុបប្រហែល៦៥០ ០០០នាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួន ចេញពីភាគខាងជើងតំបន់ហ្កាហ្សា អំឡុងសង្រ្គាម ដែលបានផ្ទុះឡើង ដោយសារ ការឆ្មក់វាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមអ៉ីស្រាអែល ការវាយប្រហារនោះ បានសម្លាប់មនុស្សប្រហែល ១២០០នាក់ ខណៈ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ដោយឡែក បើយោងតាមអាជ្ញាធរតំបន់ហ្កាហ្សា សង្រ្គាមសងសឹករបស់អ៉ីស្រាអែល បានផ្តាច់ជីវិត ជនជាតិប៉ាឡេស្ទីនច្រើនជាង ៤៧០០០នាក់ ដែលភាគច្រើនជាជនស៉ីវិល។

គួរបញ្ជាក់ថា អំឡុងសង្រ្គាម ភាគច្រើននៃអ្នកដែលរត់ភៀសខ្លួន ត្រូវបានបង្ខំឱ្យផ្លាស់ទីម្តងហើយម្តងទៀត ដោយសារអ៉ីស្រាអែល បានកំណត់ផ្នែកនៃតំបន់ហ្កាហ្សា ជាតំបន់មនុស្សធម៌ ប៉ុន្តែក្រោយមក ក៏បានផ្លាស់ប្តូរវិញ ហើយធ្វើការទម្លាក់គ្រាប់បែក និងបើក​ប្រតិបត្តិការផ្លូវគោក។

នាពេលនេះ ភាគច្រើននៃតំបន់ហ្កាហ្សា គឺស្ថិតក្នុងសភាពវិនាសហិនហោច។ អាជ្ញាធរហ្កាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស បាននិយាយថា ប្រជាជនដែលវិលត្រឡប់ទៅភាគខាងជើងវិញ​ ចាំបាច់ត្រូវការតង់និងជំរំស្នាក់នៅ យ៉ាងហោច ១៣៥ ០០០ ខណៈដែលពួកគេព្យាយាម ចាប់ផ្តើមកសាងជីវិតសាជាថ្មី នៅកន្លែងដែលធ្លាប់ជាផ្ទះសម្បែងរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង