សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ សាខាខេត្ត និងប្រធាន អនុប្រធាន អនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាស្រុកក្រុង បានអញ្ជើញចូលរួមផងដែរ ។
ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលមានវត្តមានចូលរួមប្រជុំដើម្បីបូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល ១ឆ្នាំ កន្លងទៅនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក ចូលរួមយ៉ាងសកម្មទោះបី សមាជិក សមាជិកា ពេលខ្លះមិនបានចូលរួមដោយសារជាប់រវល់ការងារស្នូលច្រើន នេះជាសក្ខីភាពបញ្ជាក់អំពីដំណើរការល្អនាពេលកន្លងមក៕