**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន**សមាគមពលរដ្ឋខ្មែរទាំង៦ មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចាត់ទុកទង្វើប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន ជាអំពើភេវរកម្មប្រឆាំងនឹងថ្នាក់ដឹកនាំប្រទេស ដែលជាអំពីថោកទាបបំផុតរបស់ក្រុមជ្រុលនិយម**កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ៥លានដុល្លារជូនមន្ទីរពេទ្យហ្លួងម៉ែ**លោកជំទាវ លឹម រស្មី ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ូច ភា ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ស្វាយ សំអ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មានស្តីពីលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា»**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកឈូក ខេត្តកំពត**ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំអភិបាលរាជធានី-ខេត្ត បន្តពង្រឹងការគ្រប់គ្រងមុខងារក្នុងវិស័យសង្គមកិច្ច ពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋឱ្យបានហ្មតចត់**ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងការងារ ចេញសេចក្តីណែនាំ ស្តីពី ការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្រ្តីមានផ្ទៃពោះ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក នឹងអាចជួយទាក់ទាញអ្នកវិនិយោគកូរ៉េ មកកម្ពុជាបន្ថែមទៀត**កាសែត Washington Post៖ អ៊ីស្រាអែលទំនងជាបើកការវាយប្រហារទប់ស្កាត់ជាមុន ផ្តោតលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ នាពាក់កណ្តាលឆ្នាំនេះ**ទំហំពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានដុល្លារ កើនឡើង២៤.៦% ក្នុងខែដំបូងឆ្នាំនេះ**រដ្ឋមន្ដ្រីមហាផ្ទៃ ដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខរបស់ថៃ យល់ព្រមពិចារណាលើសំណើរបស់អភិបាលខេត្តស្រះកែវសម្រាប់ការសាងសង់របង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ**លោក ញ៉ាញ់ ជាបហ៊ង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ស្វែងយល់ពី អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ !

ភ្នំពេញ៖ អគ្គាធិការដ្ឋាន គឺជាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានរចនាសម្ព័ន្ធចំនួន៦។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ។

ក្រៅពីនេះ អគ្គាធិការដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីដែលមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលទាក់ទងដល់ការធ្វើអង្កេតស្រាវជ្រាវ និងធ្វើអធិការកិច្ច។

អ្នកនាំពាក្យរងបន្ថែមថា អគ្គាធិការដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការតាមសមត្ថកិច្ចដែលច្បាប់ ប្រគល់ឱ្យ លើកសំណើសុំបង្កើត ឬចូលរួមពិនិត្យ ស្រាវជ្រាវ និងដោះស្រាយបណ្ដឹងនានាជាមួយគណៈកម្មការ ចម្រុះអន្តរក្រសួងតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមសហការផ្តល់យោបល់តាមនីតិវិធី ក្នុងការលើកសរសើរ ជូនរង្វាន់ ដាក់វិន័យលើមន្ត្រីរាជការជាដើម។

ជាមួយគ្នានេះ អគ្គាធិការដ្ឋាន មានភារកិច្ចគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលក្រោមឱវាទ និងវាយតម្លៃស្នើសុំតែងតាំង ដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ ឬដាក់វិន័យ តាមបែបបទ និងនីតិវិធី ដើម្បីដាក់ជូន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសម្រេច សហការបណ្តុះបណ្តាលដល់មន្ត្រីរាជការក្រោមឱវាទអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ លើកិច្ចការ ជំនាញអធិការកិច្ច និងការពិនិត្យដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ពលរដ្ឋ និងជំរុញការអនុវត្ត។

សូមបញ្ជាក់ថា អគ្គាធិការដ្ឋានបច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ រចនាសម្ព័ន្ធចំណុះ អគ្គាធិការដ្ឋាន រួមមាន ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត ៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕

អត្ថបទដែលជាប់ទាក់ទង