**ឯកឧត្តម ម៉ុល វិបុល ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «Singapore Skills Transformation 4.0» នៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី**អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កសិករទាំងអស់ ឲ្យបញ្ឈប់ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ នៅរដូវប្រាំង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ**លោក Keir Starmer អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO**តុលាការព្រហ្មទណ្ឌ អនុញ្ញាតឱ្យលោក ថាក់ស៉ីន ធ្វើដំណើរទៅប្រទេសព្រុយណេ ប៉ុន្តែមិនអាចមកកម្ពុជា និងវៀតណាម**មនុស្ស១៥នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងក្នុងរដ្ឋធានីញ៉ូវដេលី**បុគ្គលិកជិត១០,០០០នាក់ ត្រូវបណ្តេញចេញពីការងារ ខណៈលោក ដូណាល់ ត្រាំ និងលោក Elon Musk បង្កើនការបោសសម្អាតរដ្ឋាភិបាល**ក្រសួងបរិស្ថាន ស្នើសាធារណៈជន ចូលរួមការពារកុំឱ្យមានករណីភ្លើងឆេះកើតឡើងតាមរយៈការមិនដុត សំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ**បេសកជនពិសេសអាមេរិក បញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអី នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ**មេដឹកនាំអ៊ុយក្រែន អំពាវនាវឱ្យមានការបង្កេីតកងទ័ពអឺរ៉ុប​ ដេីម្បីការពារខ្លួនពីរុស្ស៉ី**សម្តេច ឃួន សុដារី៖ សម្តេចតេជោ ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន**ឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់**ក្រសួងបរិស្ថាន ច្រានចោលការផ្សព្វផ្សាយដោយវេបសាយបរទេស ដោយចែករំលែកព័ត៌មានករណីភ្លើងឆេះ ដោយយកផែនទីមាត្រដ្ឋានតូច បង្កឱ្យមហាជនភ័ន្តច្រឡំ**ឯកឧត្តម​​ ថោ ជេដ្ឋា​ ជំរុញ​ដល់ក្រុមការងារគណបក្សទាំងអស់​ចូលរួម​ការពារជា​ដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា មកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ​**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែកុម្ភៈ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ**សម្តេចតេជោ បញ្ជាក់ពីគណនី Telegram ក្លែងក្លាយមួយ ដែលយកឈ្មោះសម្តេចទៅដាក់ និងប្រាប់បុគ្គលដែលបង្កើត ត្រូវលុបជាបន្ទាន់**ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពាតសុខសន្តិភាព”**ទីក្រុងវ៉ាស៊ីនតោន នឹងសងសឹកប្រឆាំងនឹងការយកពន្ធខ្ពស់របស់ឥណ្ឌា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានការ ចូលរួមពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ

អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១៖ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ។

២៖អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

៣៖ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត ពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។

៤៖ ក្រុមហ៊ុនប្រមួលដឹកនិងដាក់ជញ្ជូនសម្រាមត្រូវមានការយកចិត្តទុកដាក់លើការប្រមូលអោយបានស្អាត ជាពិសេសសម្រាមដែលដឹកយកទៅចោល ត្រូវចាក់ចូលទៅក្នុងរណ្តៅអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៥៖ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។

៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

៧៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង