**ឯកឧត្តម ម៉ុល វិបុល ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «Singapore Skills Transformation 4.0» នៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី**អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កសិករទាំងអស់ ឲ្យបញ្ឈប់ការដុតស្មៅ ស្បូវ ជញ្ជ្រាំងស្រូវ នៅរដូវប្រាំង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ**លោក Keir Starmer អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO**តុលាការព្រហ្មទណ្ឌ អនុញ្ញាតឱ្យលោក ថាក់ស៉ីន ធ្វើដំណើរទៅប្រទេសព្រុយណេ ប៉ុន្តែមិនអាចមកកម្ពុជា និងវៀតណាម**មនុស្ស១៥នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងក្នុងរដ្ឋធានីញ៉ូវដេលី**បុគ្គលិកជិត១០,០០០នាក់ ត្រូវបណ្តេញចេញពីការងារ ខណៈលោក ដូណាល់ ត្រាំ និងលោក Elon Musk បង្កើនការបោសសម្អាតរដ្ឋាភិបាល**ក្រសួងបរិស្ថាន ស្នើសាធារណៈជន ចូលរួមការពារកុំឱ្យមានករណីភ្លើងឆេះកើតឡើងតាមរយៈការមិនដុត សំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ**បេសកជនពិសេសអាមេរិក បញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអី នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ**មេដឹកនាំអ៊ុយក្រែន អំពាវនាវឱ្យមានការបង្កេីតកងទ័ពអឺរ៉ុប​ ដេីម្បីការពារខ្លួនពីរុស្ស៉ី**សម្តេច ឃួន សុដារី៖ សម្តេចតេជោ ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន**ឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់**ក្រសួងបរិស្ថាន ច្រានចោលការផ្សព្វផ្សាយដោយវេបសាយបរទេស ដោយចែករំលែកព័ត៌មានករណីភ្លើងឆេះ ដោយយកផែនទីមាត្រដ្ឋានតូច បង្កឱ្យមហាជនភ័ន្តច្រឡំ**ឯកឧត្តម​​ ថោ ជេដ្ឋា​ ជំរុញ​ដល់ក្រុមការងារគណបក្សទាំងអស់​ចូលរួម​ការពារជា​ដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា មកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ​**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែកុម្ភៈ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ**សម្តេចតេជោ បញ្ជាក់ពីគណនី Telegram ក្លែងក្លាយមួយ ដែលយកឈ្មោះសម្តេចទៅដាក់ និងប្រាប់បុគ្គលដែលបង្កើត ត្រូវលុបជាបន្ទាន់**ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពាតសុខសន្តិភាព”**ទីក្រុងវ៉ាស៊ីនតោន នឹងសងសឹកប្រឆាំងនឹងការយកពន្ធខ្ពស់របស់ឥណ្ឌា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានការ ចូលរួមពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ

បេឡាជាតិសន្តិសុខសង្គម ណែនាំពីការពង្រឹងតួនាទីភារកិច្ច របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៩​ ខែមករា​ឆ្នាំ២០២៥នេះបាន​ចេញសេចក្ដីណែនាំស្តីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.។

សេចក្ដីណែនាំ បញ្ជាក់ថា ដើម្បីផ្តល់សេវាសុខាភិបាល ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស. មូលដ្ឋានសុខាភិបាលត្រូវអនុវត្តតាមរំហូរ ដូចខាងក្រោម ៖

១. សាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស.
២. ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃ
ភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែលកំណត់ដោយក្រសួងសុខាភិបាល

៣. ធ្វើការកំណត់អត្តសញ្ញាណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ
៤. ប្រើប្រាស់ថ្នាលបច្ចេកវិទ្យាគាំពារសុខភាពសង្គមលើវេបផតថល H-SPIS (Health-Social Protection Information System) ឬកម្មវិធីលើទូរសព្ទដៃ NSSF Agent App ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យ សុពលភាពកាតរបស់សមាជិក ប.ស.ស.

៥. ឱ្យសមាជិក ប.ស.ស. ស្គែនខ្ចៅដៃមុនពេលបោះពុម្ពទម្រង់លិខិតប្រើប្រាស់សេវាសុខាភិបាល (Patient Form) លើកលែងករណីសង្គ្រោះបន្ទាន់
៦. ធ្វើការជ្រើសរើសមុខងារនីមួយៗតាមស្ថានភាពជំងឺ និងប្រវត្តិនៃការចូលព្យាបាលរបស់ជំងឺជាសមាជិក ប.ស.ស. ក្នុងប្រព័ន្ធ H-SPIS
៧. ពន្យល់ណែនាំពីផលវិបាកដែលសមាជិកចូលប្រើប្រាស់សេវាព្យាបាលច្រើន ឬមានភាពមិនប្រក្រតី (អាចមានបញ្ហាសុខភាពមិនជាក់លាក់ ឬការមកសុំបើកថ្នាំ ឬការមកសុំវេជ្ជបញ្ជា)

៨. ករណីប្រព័ន្ធ H-SPIS មិនអនុញ្ញាតឱ្យបោះពុម្ពលិខិតប្រើប្រាស់សេវាសុខាភិបាល ប៉ុន្តែស្ថានភាពជំងឺជាក់ស្តែង ត្រូវការព្យាបាល សូមធ្វើការទំនាក់ទំនងមកកាន់ ប.ស.ស. (Hotline1286 ឬ1297)
៩. បន្តផ្តល់សេវាព្យាបាលទៅកាន់សមាជិក ប.ស.ស. តាមរំហូរពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ សង្គ្រោះបន្ទាន់ និងករណីបញ្ចូន ដោយប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកអ្នកជំងឺ
១០. ត្រូវផ្ដល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស.។

ក្នុងភាពជាដៃគូល្អនឹងគ្នា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ជាអគ្គនាយក នាយក និងប្រធានមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងអស់ មេត្តាចូលរួម អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង