**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ**លោក Keir Starmer អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO**តុលាការព្រហ្មទណ្ឌ អនុញ្ញាតឱ្យលោក ថាក់ស៉ីន ធ្វើដំណើរទៅប្រទេសព្រុយណេ ប៉ុន្តែមិនអាចមកកម្ពុជា និងវៀតណាម**មនុស្ស១៥នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងក្នុងរដ្ឋធានីញ៉ូវដេលី**បុគ្គលិកជិត១០,០០០នាក់ ត្រូវបណ្តេញចេញពីការងារ ខណៈលោក ដូណាល់ ត្រាំ និងលោក Elon Musk បង្កើនការបោសសម្អាតរដ្ឋាភិបាល**ក្រសួងបរិស្ថាន ស្នើសាធារណៈជន ចូលរួមការពារកុំឱ្យមានករណីភ្លើងឆេះកើតឡើងតាមរយៈការមិនដុត សំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ**បេសកជនពិសេសអាមេរិក បញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអី នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ**មេដឹកនាំអ៊ុយក្រែន អំពាវនាវឱ្យមានការបង្កេីតកងទ័ពអឺរ៉ុប​ ដេីម្បីការពារខ្លួនពីរុស្ស៉ី**សម្តេច ឃួន សុដារី៖ សម្តេចតេជោ ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន**ឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់**ក្រសួងបរិស្ថាន ច្រានចោលការផ្សព្វផ្សាយដោយវេបសាយបរទេស ដោយចែករំលែកព័ត៌មានករណីភ្លើងឆេះ ដោយយកផែនទីមាត្រដ្ឋានតូច បង្កឱ្យមហាជនភ័ន្តច្រឡំ**ឯកឧត្តម​​ ថោ ជេដ្ឋា​ ជំរុញ​ដល់ក្រុមការងារគណបក្សទាំងអស់​ចូលរួម​ការពារជា​ដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា មកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ​**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែកុម្ភៈ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ**សម្តេចតេជោ បញ្ជាក់ពីគណនី Telegram ក្លែងក្លាយមួយ ដែលយកឈ្មោះសម្តេចទៅដាក់ និងប្រាប់បុគ្គលដែលបង្កើត ត្រូវលុបជាបន្ទាន់**ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពាតសុខសន្តិភាព”**ទីក្រុងវ៉ាស៊ីនតោន នឹងសងសឹកប្រឆាំងនឹងការយកពន្ធខ្ពស់របស់ឥណ្ឌា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានការ ចូលរួមពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ**មេដឹកនាំអ៊ុយក្រែន បដិសេធមិនចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្តល់រ៉ែកម្រ ជាមួយអាមេរិក**អ៊ុយក្រែន ទាមទារកងទ័ពដែលខ្លាំង១,៥លាននាក់ ពីលោកខាងលិច

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ ផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណេីររបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ សរុបប្រវែង ៤០គីឡូម៉ែត ដើម្បីត្រង់យកទឹកភ្លៀងសម្រាប់ជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ ១ម៉ឺនហិកតា ឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង