**លោក Keir Starmer អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO**តុលាការព្រហ្មទណ្ឌ អនុញ្ញាតឱ្យលោក ថាក់ស៉ីន ធ្វើដំណើរទៅប្រទេសព្រុយណេ ប៉ុន្តែមិនអាចមកកម្ពុជា និងវៀតណាម**មនុស្ស១៥នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងក្នុងរដ្ឋធានីញ៉ូវដេលី**បុគ្គលិកជិត១០,០០០នាក់ ត្រូវបណ្តេញចេញពីការងារ ខណៈលោក ដូណាល់ ត្រាំ និងលោក Elon Musk បង្កើនការបោសសម្អាតរដ្ឋាភិបាល**ក្រសួងបរិស្ថាន ស្នើសាធារណៈជន ចូលរួមការពារកុំឱ្យមានករណីភ្លើងឆេះកើតឡើងតាមរយៈការមិនដុត សំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ**បេសកជនពិសេសអាមេរិក បញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអី នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ**មេដឹកនាំអ៊ុយក្រែន អំពាវនាវឱ្យមានការបង្កេីតកងទ័ពអឺរ៉ុប​ ដេីម្បីការពារខ្លួនពីរុស្ស៉ី**សម្តេច ឃួន សុដារី៖ សម្តេចតេជោ ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន**ឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់**ក្រសួងបរិស្ថាន ច្រានចោលការផ្សព្វផ្សាយដោយវេបសាយបរទេស ដោយចែករំលែកព័ត៌មានករណីភ្លើងឆេះ ដោយយកផែនទីមាត្រដ្ឋានតូច បង្កឱ្យមហាជនភ័ន្តច្រឡំ**ឯកឧត្តម​​ ថោ ជេដ្ឋា​ ជំរុញ​ដល់ក្រុមការងារគណបក្សទាំងអស់​ចូលរួម​ការពារជា​ដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា មកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ​**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែកុម្ភៈ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ**សម្តេចតេជោ បញ្ជាក់ពីគណនី Telegram ក្លែងក្លាយមួយ ដែលយកឈ្មោះសម្តេចទៅដាក់ និងប្រាប់បុគ្គលដែលបង្កើត ត្រូវលុបជាបន្ទាន់**ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពាតសុខសន្តិភាព”**ទីក្រុងវ៉ាស៊ីនតោន នឹងសងសឹកប្រឆាំងនឹងការយកពន្ធខ្ពស់របស់ឥណ្ឌា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានការ ចូលរួមពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ**មេដឹកនាំអ៊ុយក្រែន បដិសេធមិនចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្តល់រ៉ែកម្រ ជាមួយអាមេរិក**អ៊ុយក្រែន ទាមទារកងទ័ពដែលខ្លាំង១,៥លាននាក់ ពីលោកខាងលិច**អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បញ្ជាក់ពីការបដិសេធ ការផ្លាស់ប្តូរទីលំនៅ ជនជាតិប៉ាឡេស្ទីន ដោយអះអាងថា ហ្គាហ្សាមិនសម្រាប់លក់នោះទេ

ទោះមិនទាន់ក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ តែអង្គភាពជាបេក្ខភាព បង្ហាញពីការវិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ទាំង​វឌ្ឍនភាពអង្គភាព និងនវានុវត្តន៍ក្នុងការផ្តល់សេវាជូនពលរដ្ឋ

ភ្នំពេញ៖ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាផ្នែកមួយដែលចូលរួមលើកកម្ពស់ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ។

អង្គភាពដែលជាបេក្ខភាពទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់រាជធានីខេត្ត និងថ្នាក់ជាតិ។
ក្នុងដំណើរការនៃការវាយតម្លៃអង្គភាពដែលបានជ្រើសសម្រាំង គណៈកម្មការដែលបានចុះវាយតម្លៃដោយផ្ទាល់តាមអង្គភាពនីមួយៗ បានកត់សម្គាល់ថាអង្គភាពដែលជាបេក្ខភាព ទោះមិនទាន់ទទួលបានចំណាត់ថ្នាក់ជាជ័យលាភីយ៉ាងណាក្តី ក៏មានការវិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ ទាំងការអភិវឌ្ឍអង្គភាពផ្ទាល់ និងការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរ។

ក្នុងឆ្នាំ២០២៤ អង្គភាពដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល មានចំនួនសរុប ៧៣៣អង្គភាព មកពី២៥ រាជធានី ខេត្ត។ ក្នុងនោះ អង្គភាពទាំងអស់ត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅថ្នាក់ជាតិ មានចំនួន ១៧៦អង្គភាព។ ក្រោយពីបានពិនិត្យ និងវាយតម្លៃ ក្នុងដំណាក់កាលជ្រើសសម្រាំង​ គណៈកម្មការបានជ្រើសរើសបេក្ខភាពសរុបចំនួន៥០ ក្នុងនោះ មត្តេយ្យសិក្សាចំនួន ១០អង្គភាព វិទ្យាល័យចំនួន​ ១០អង្គភាព មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ ចំនួន ១០អង្គភាពក្នុងមួយកម្រិត ដើម្បីបន្តការចុះវាយតម្លៃដោយផ្ទាល់ ឆ្ពោះទៅកាន់ការផ្តល់ចំណាត់ថ្នាក់ និងការធ្វើបទបង្ហាញចុងក្រោយចំនួន៥ អង្គភាព ក្នុងផ្នែកនីមួយៗ។

ក្នុងដំណើរការចុះវាយតម្លៃនៅទីតាំងជាក់ស្ដែង របស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ មានការចូលរួមពីគណៈកម្មការត្រួតពិនិត្យកិច្ចការទូទៅនៃគ.វ.ជ. គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាល សហគមន៍ នាយក នាយករង/នាយិការង លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកសាមី មន្រ្តីជំនាញនៃរដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការនៃគ.វ.ជ. ព្រមទាំងប្រជាពលរដ្ឋអ្នកទទួលសេវាពីបេក្ខភាព។

អត្ថបទដែលជាប់ទាក់ទង