**មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ប្រាប់លោក Rubio ថា ខ្លួនបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី

ជប៉ុន-អាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃគម្រោងរៀបចំជំនួបមួយរវាងនាយករដ្ឋមន្ត្រី Shigeru Ishiba ជាមួយប្រធានាធិបតីអាមេរិក Donald Trump

តូក្យូ៖ កាសែតជប៉ុន Asahi នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា បានរាយការណ៍ថាជប៉ុន និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃគម្រោងរៀបចំជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមសេចក្ដីរាយការណ៍របស់កាសែត Asahi មេដឹកនាំនៃប្រទេសទាំង២ នឹងពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយលោក Ishiba មានបំណងកសាង ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក Trump និងបានឯកភាពគ្នាលើការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក ឱ្យកាន់តែស៊ីជម្រៅ។ ជុំវិញសេចក្ដីរាយការណ៍របស់ Asahi ផងដែរ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានប្រាប់ Reuters ថាមិនទាន់ការសម្រេចចិត្តចុងក្រោយណាមួយទេអំពីកាលបរិច្ឆេទជាក់លាក់សម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំង២ ខណៈកាលវិភាគនានាកំពុងស្ថិតក្រោមការសម្របសម្រួល។

បន្ថែមពីលើនេះ លោក Ishiba ក៏មានផែនការពន្យល់ពីការបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក ដោយបណ្ដាក្រុមហ៊ុនជប៉ុន និងការកើនឡើងកញ្ចប់ថវិកាយោធារបស់ជប៉ុនផងដែរនៅឯជំនួបណាមួយជាមួយ លោក Trump៕

អត្ថបទដែលជាប់ទាក់ទង