**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនក្នុងខេត្ត**ព្រឹត្តការណ៍បុណ្យទន្លេ លើកទី៩​ នឹងរៀបចំនៅ​ទឹក​ដីខេត្តតាកែវ នាសួន​ច្បារមាត់បឹងតាកែវ រយៈពេល៣ថ្ងៃ​ ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ​ខាងមុខនេះ**មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ប្រាប់លោក Rubio ថា ខ្លួនបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)

ប្រធានធនាគារពិភពលោក ថាការបង្កើនលទ្ធភាពទទួលបានអគ្គិសនី ជាគន្លឹះក្នុងការផ្តល់ផលលាភ ប្រជាសាស្រ្ត ក្នុងទ្វីបអាហ្រ្វិក

វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោកលោក អាចេ ប៊ែងហ្កា (Ajay Banga) បាននិយាយថា ការបង្កើនលទ្ធភាពទទួលបានអគ្គិសនី គឺជាគន្លឹះក្នុងការផ្តល់ផលលាភ ប្រជាសាស្រ្តនៅក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Banga បានដាក់ចេញផែនការដែលធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាហ្រ្វិក (AfDB) និងវិនិយោគិនឯកជននានាអាចចំណាយប្រាក់ប្រហែល ៨៥ពាន់លានដុល្លារដើម្បីនាំយកថាមពលជូនមនុស្ស ៣០០លាននាក់នៅឆ្នាំ ២០៣០។

ធនាគារពិភពលោកកំពុងជំរុញកម្មវិធីមួយ ដែលមានឈ្មោះថា Mission 300 ដែលកម្មវិធីនេះស្វែងរកការលុប បំបាត់ចោលឧបសគ្គដ៏ធំបំផុតមួយ របស់អនុតំបន់អាហ្រ្វិកសាហារ៉ាដើម្បីឈានទៅរកការរីកចម្រើន ពោលគឺជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់អនុតំបន់នេះ ឬស្មើនឹង ៥៧០លាននាក់មិនមានអគ្គិសនីប្រើប្រាស់។ កង្វះអគ្គិសនីនេះបានដាក់កម្រិតដល់ការអប់រំ រាំងស្ទះការបង្កើតការងារ និងកាត់បន្ថយផលិតភាព នៅក្នុងតំបន់មួយដែល ៧០% នៃប្រជាជនសរុបមានអាយុតិចជាង ៣០ឆ្នាំ។

លោក Banga បាននិយាយនៅក្នុងបទសម្ភាសមួយ នៅឯកិច្ចប្រជុំកំពូលថាមពលអាហ្រ្វិក Mission 300 នៅទីក្រុង Dar es Salaam រដ្ឋធានីនៃប្រទេសតង់ហ្សានីថា៖ «មនុស្សគ្រប់គ្នានិយាយថា នោះជាផលលាភប្រជាសាស្ត្រ ដែលនឹងត្រូវទទួលបានប្រសិនបើអ្នកផ្តល់ឱ្យពួកគេនូវខ្យល់អាកាសបរិសុទ្ធ ទឹកស្អាត សុខភាព ការអប់រំ និងចុងក្រោយគឺការងារ»។
លោកបានថ្លែងបន្តថា ប្រសិនបើមិនដូច្នេះទេ «អ្នកនឹងអាចមើលឃើញថា ក្នុងរយៈពេល ១០, ១២, ១៥ឆ្នាំខាងមុខ យុវជននឹងគ្មានសង្ឃឹម គ្មានសុទិដ្ឋិនិយម ដែលនឹងធ្វើឱ្យសង្គមប្រឈមនឹងបញ្ហាប្រឈម» ហើយពួកគាត់អាចធ្វើចំណាកស្រុក។

ស្ថិតក្រោមកម្មវិធីនេះ ធនាគារពិភពលោក ធនាគារ AfDB និងដៃគូផ្សេងទៀតគ្រោងនឹងផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទានដល់ប្រទេសនានានៅទ្វីបអាហ្វ្រិក។ ជាថ្នូរមកវិញ ពួកគេរំពឹងថា រដ្ឋាភិបាលដែលជាអ្នកទទួលផលនឹងផ្លាស់ប្តូរបទប្បញ្ញត្តិ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគឯកជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង