**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក

អេហ្ស៊ីប នឹងមិនចូលរួមក្នុងផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទេ ដោយចាត់ទុកថា វាជាអំពើ «អយុត្តិធម៌»

គែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al-Sisi បានប្រកាសថា អេហ្ស៊ីបនឹងមិនចូលរួមក្នុងផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទេ ដោយលោកចាត់ទុកថា វាជាអំពើ «អយុត្តិធម៌» និងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើឱ្យអេហ្ស៊ីប ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។

លោក Sisi បានបញ្ជាក់ថា អេហ្ស៊ីបនឹងសហការជាមួយរដ្ឋបាលអាមេរិកថ្មី ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។ ប៉ុន្តែលោកបានបដិសេធផែនការតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីន ដោយចាត់ទុកថា វានឹងប៉ះពាល់ដល់សន្តិសុខរបស់អេហ្ស៊ីប។

«ទាក់ទងនឹងអ្វីដែលកំពុងនិយាយ អំពីការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា វាមិនអាចត្រូវបានអត់ឱន ឬអនុញ្ញាតឡើយ ដោយសារតែវាប៉ះពាល់ដល់សន្តិសុខជាតិអេហ្ស៊ីប» លោក Sisi បាននិយាយ។

កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានស្នើឱ្យអេហ្ស៊ីបនិងហ្ស៊កដានី ទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសង្រ្គាម។ ប៉ុន្តែ ប្រទេសទាំងពីរបានបដិសេធសំណើនេះ។

គួរបញ្ជាក់ថា ហ្ស៊កដានីគឺជាទីជម្រករបស់ជនជាតិប៉ាឡេស្ទីនជាច្រើនលាននាក់រួចទៅហើយ ស្របពេលដែលជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក៏កំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីបផងដែរ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយបដិសេធការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលចង់ជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្គាហ្សា៕

អត្ថបទដែលជាប់ទាក់ទង