**មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ប្រាប់លោក Rubio ថា ខ្លួនបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី

ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញអាជ្ញាធរខេត្តកំពង់ធំបន្តតាមដាន និងអន្តរាគមន៍ទឹក ខណៈស្រែប្រាំងជិត៤ពាន់ហិកតាត្រូវបានសង្គ្រោះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងពេលចុះពិនិត្យស្រែប្រាំង ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញខេត្តកំពង់ធំ បន្តតាមដាន និងអន្តរាគមន៍ទឹក ខណៈស្រែប្រាំងចំនួនជិត៤ពាន់ហិកតាត្រូវបានសង្គ្រោះ។

ក្នុងពេលចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណាំស្រូវ ពិសេសស្រែប្រាំងរបស់កសិករដែលកំពុងជួបប្រទះតាមបណ្តានានា ដើម្បីឆ្លើយតប និងដោះស្រាយជាបន្ទាន់ក្នុងពេលដែលស្រែប្រាំងមួយចំនួនខ្វះទឹកសម្រាប់ស្រោចស្រព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពតាមដានពីទិន្នផលស្រែប្រាំង និងត្រៀមអន្តរាគមន៍ផ្តល់ទឹកស្រែប្រាំងរបស់កសិករឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ពួកគាយ់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ខេត្តកំពង់ធំមានផ្ទៃដីខ្វះទឹកចំនួន ៤,៥៩៣ហិកតា។ ក្នុងនោះផ្ទៃដីសង្គ្រោះបាន ៣,៧៦០ហិកតា, ផ្ទៃដីបន្តសង្គ្រោះ ៤៩៣ហិកតា និងផ្ទៃដីខូចខាត ៣៤០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង