**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ៥២៧នាក់ នៅជប៉ុន បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន

តូក្យូ៖ ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញកាលពីថ្ងៃពុធទី២៩មករាថា សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥២៧នាក់ក្នុងប្រទេសជប៉ុន បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន កើនឡើង១៤នាក់ធៀបនឹងឆ្នាំ២០២៣ និងកើនឡើងពីចំនួន៥១៤នាក់ក្នុងឆ្នាំ២០២២។

ក្នុងចំណោមចំនួនសរុបនៃសិស្សវិទ្យាល័យមានចំនួន៣៤៩នាក់ កើនឡើង២នាក់ សិស្សមធ្យមសិក្សាមានចំនួន១៦៣នាក់ កើនឡើង១០នាក់ និងសិស្សបឋមសិក្សាមានចំនួន១៥នាក់ កើនឡើង២នាក់ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ តាមយេនឌ័រ ២៣៩នាក់ជាកុមារា ថយចុះ២០នាក់ ខណៈកុមារីមាន២៨៨នាក់ កើនឡើង៣៤នាក់។ មន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព បានហៅស្ថានភាពនេះថាជាកម្រិតធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ។

ចំនួនសរុបនៃអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះមកនៅត្រឹម២០២៦៨នាក់ ធ្លាក់ចុះ១៥៦៩នាក់ពីឆ្នាំ២០២៣ ជាតួលេខទាបបំផុតទីពីរចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៨។ ការធ្វើអត្តឃាតរបស់បុរសបានធ្លាក់មកនៅត្រឹម១៣​៧៦៣នាក់ ធ្លាក់ចុះចំនួន១០៩៩នាក់ ដែលជាការថយចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។ ការធ្វើអត្តឃាតរបស់ស្ត្រី​ក៏​បាន​ថយ​ចុះ​ដែរ គឺ​ធ្លាក់​ចុះ​មកនៅត្រឹម៦៥០៥នាក់ ធ្លាក់​ចុះ​ជា​លើក​ទី​ពីរ​ជាប់​គ្នា។

បញ្ហាសុខភាព គឺជាមូលហេតុទូទៅបំផុតនៅពីក្រោយការធ្វើអត្តឃាតដែលមានចំនួន១១៩៨៦ករណី បន្ទាប់មកគឺបញ្ហាទាក់ទងនឹងសេដ្ឋកិច្ច បញ្ហាជីវិតមានចំនួន៥០៧៥ករណី និងបញ្ហាគ្រួសារ៤៣៣៤ ករណី។ ជាមួយគ្នា បញ្ហាទាក់ទងនឹងសាលារៀនមានចំនួន៥៧៨ករណី ខណៈការធ្វើអត្តឃាតចំនួន៤២ករណី ត្រូវបានផ្សារភ្ជាប់ជាមួយបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអន្តរកម្មតាមអ៊ីនធឺណិត៕

អត្ថបទដែលជាប់ទាក់ទង