**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក

ថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួន ដែលតភ្ជាប់ទៅកាន់ប្រទេសចិន នៅឆ្នាំ២០៣០

បាងកក៖ ប្រទេសថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួនដែលតភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវនៅឆ្នាំ២០៣០។ គម្រោងដែលបានពន្យាពេលជាយូរនេះត្រូវបានមន្ត្រីថៃចាត់ទុកថាជាគម្រោងគន្លឹះក្នុងការបន្តទំនាក់ទំនងទ្វេភាគីនិងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ការសាងសង់ដំណាក់កាលទីមួយតភ្ជាប់ទីក្រុងបាងកក និងខេត្តនគររាជសីមា បច្ចុប្បន្នសម្រេចបានប្រហែល ៣៦% ហើយ។ លោកបានមានប្រសាសន៍ថា ការរចនាសម្រាប់ដំណាក់កាលទីពីរ ដែលនឹងពង្រីកផ្លូវរថភ្លើងទៅកាន់ខេត្តណងខៃស្ថិតនៅព្រំដែនភាគឦសាន ត្រូវបានបញ្ចប់រួចរាល់ហើយដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីថៃអនុម័ត។

សរុបមក ផ្លូវដែកនេះមានប្រវែង ៦០៩គីឡូម៉ែត្រ (៣៧៨ម៉ាយល៍) ហើយត្រូវបានប៉ាន់ស្មានថាមានតម្លៃ ៤៣៤ពាន់លានបាត (១២,៩ពាន់លានដុល្លារ)។ បណ្តាញផ្លូវដែកថៃនឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ-ចិនតាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។

ប្រទេសថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់របស់ខ្លួនជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់របស់ខ្លួន។
ក្រៅពីពាណិជ្ជកម្ម ប្រទេសថៃនិងចិនក៏កំពុងពង្រឹងទំនាក់ទំនងទេសចរណ៍កាន់តែជិតស្និទ្ធផងដែរ ខណៈដែលប្រទេសទាំងពីរកាលពីឆ្នាំមុនបានលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង