**មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ប្រាប់លោក Rubio ថា ខ្លួនបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី

ByteDance នឹងបោះទុនវិនិយោគ ៣,៧៦ពាន់លានដុល្លារ នៅថៃ ដោយផ្តោតលើសេវាកម្មរក្សាទុកទិន្នន័យ

បាងកក៖ កម្មវិធីវីដេអូខ្លីទិកតុករបស់ក្រុមហ៊ុនយក្ស ByteDance នឹងបោះទុនវិនិយោគចំនួន១២៦,៨ពាន់លានបាត ឬស្មើប្រមាណ៣,៧៦ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ដោយផ្តោតលើសេវាកម្មរក្សាទុកទិន្នន័យ។ នេះបើតាមក្រុមប្រឹក្សាវិនិយោគថៃ បានឱ្យដឹងកាលពីថ្ងៃពុធទី២៩មករា។

ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃអះអាងថា ការវិនិយោគរបស់ក្រុមហ៊ុនចិននេះ ត្រូវបានធ្វើឡើងដោយអង្គភាពមានមូលដ្ឋាននៅសិង្ហបុរី ហើយនឹងគាំទ្រដល់សកម្មភាពរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធ ដោយប្រតិបត្តិការគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦។ គម្រោងនេះ ស្ថិតក្នុងចំណោមគម្រោងថ្មីចំនួន៥ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត ប្រកាសកាលពីថ្ងៃពុធទី២៩មករា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន គ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។

សូមរំឭកថា កាលពីឆ្នាំមុន ក្រុមហ៊ុន Google បានប្រកាសពីការវិនិយោគ១ ពាន់លានដុល្លារនៅក្នុងប្រទេសថៃ ពោលគឺមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Amazon បានប្រកាសការវិនិយោគ៥ពាន់លានដុល្លារនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ ក្នុងរយៈពេល១៥ឆ្នាំ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុន Microsoft ក៏បានប្រកាសថា នឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួននៅប្រទេសថៃផងដែរ។ ជាចុងក្រោយ អគ្គលេខាធិកាក្រុមប្រឹក្សាវិនិយោគថៃអះអាងថា ផែនការរបស់ទិកតុកជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) របស់ប្រទេសថៃ និងជួយនាំប្រទេសនេះ សម្រេចគោលដៅក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង