**រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនក្នុងខេត្ត**ព្រឹត្តការណ៍បុណ្យទន្លេ លើកទី៩​ នឹងរៀបចំនៅ​ទឹក​ដីខេត្តតាកែវ នាសួន​ច្បារមាត់បឹងតាកែវ រយៈពេល៣ថ្ងៃ​ ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ​ខាងមុខនេះ**មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ប្រាប់លោក Rubio ថា ខ្លួនបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន**គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព**ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់**ចំនួនប្រជាជនហុងកុង បានកើនឡើងនៅក្នុងឆ្នាំ ២០២៤**ថៃបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែល**លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន**ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត**ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយ ដោះស្រាយ ក្នុងឆ្នាំ២០២៤**សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម**សភាវៀតណាម អនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់**វៀតណាម អនុម័តផែនការគិតជាទឹកប្រាក់ ៨ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវដែក តភ្ជាប់ពីទីក្រុងកំពង់ផែភាគខាងជើងទៅកាន់ព្រំដែនចិន**អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន**ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)

រដ្ឋមន្ត្រីព័ត៌មាន ជំរុញលើកទឹកចិត្តឲ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តផលិតនិងផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលខេត្តឱ្យបានច្រើន ដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបដល់សាធារណ ជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញ និងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរមន្ទីរព័ត៌មានខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាន និងសាធារណមតិ ៕

អត្ថបទដែលជាប់ទាក់ទង